យុវវជន​វ័យ​ក្មេង ២០ នាក់ ទទួល​បាន​បទពិសោធន៍​​ សិក្សាមូលដ្ឋាន​គ្រឹះ​នៃ​ការ​ផលិត​ភាព​យន្ត​

  • 2017-12-22 20:50:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វគ្គ​បណ្ដុះបណ្ដាល​ ScreenWriting Masterclass ដែល​រៀប​ចំ​ដោយ​ Soyo សហការ​ជាមួយ​ផលិតកម្ម​ Come Together Films និង​ នាយកដ្ឋាន​សិល្បៈ​ភាពយន្ត​បាន​បញ្ចប់​​ជា​​ផ្លូវ​ការ​ កាល​ពី​ថ្ងៃ​អង្គារ​ទី ១៩ ខែ​ធ្នូ​ ឆ្នាំ​២០១៧​នេះ​។

លោក​ Deependra Gauchan គ្រូ​បណ្តុះបណ្តាល​​បាន​​ប្រាប់​ Sabay ថា វគ្គ​បណ្ដុះ​បណ្ដាល​នេះ​ មាន​ការ​ចូល​រួម​ពី​សិស្ស ចំនួន​ ២០​ នាក់​។ ការ​សិក្សា​​ផ្តោត​អំពី​ រចនា​សម្ព័ន្ធ​សាច់​រឿង (Story Structure) រចនា​សម្ព័ន្ធ​ដ្រាម៉ា (Dramatic Structure) ការ​បង្កើត​គំនិត​សាច់​រឿង​ថ្មី​ វិភាគ​ប្រធាន​បទ (ទាក់​ទង​ស្នេហា)។

លោក​សាស្ត្រាចារ្យ​សង្កេត​ឃើញ​ទទួល​បាន​ផល​វិជ្ជមាន​ជា​ច្រើន​ សម្រាប់​​ការបើក​វគ្គ​សិក្សា​នេះ។

“សិស្ស​​បាន​ទទួល​​គំនិត​ថ្មី​ល្អៗ​ជា​ច្រើន​។ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា​ ពួកគេ​នឹង​​អាច​​មាន​សមត្ថភាព​​សម្រាប់​បង្កើត​រឿង​ថ្មី​ៗ​ឲ្យ SOYO"។

សិស្ស​ម្នាក់​ឈ្មោះ​ សេង យីគលៀង ក៏​បាន​ចាប់​អារម្មណ៍​សម្រាប់ការ​ចូលរួមវគ្គ​បណ្តុះបណ្តាល​ ដែល​ធ្វើ​ឲ្យ​គេ​បាន​សិក្សា​ស៊ី​ជម្រៅ​និង​យល់​ពី​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ផលិត​ភាព​យន្ត​ ប្រកប​ទៅ​ដោយ​ជំនាញ​និង​ទម្រង់​ត្រឹម​ត្រូវ៕

អត្ថបទ៖ ធារ៉ូ