ចូលឆ្នាំថ្មីភ្លាម ម៉េង ប៊ុនឡូ កំណត់ពេលចូលរោងការ
- 2018-01-02 00:57:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលឆ្នាំថ្មីភ្លាម ម៉េង ប៊ុនឡូ កំណត់ពេលចូលរោងការ
ចន្លោះមិនឃើញ
តារាសម្ដែង និងចម្រៀង លោក ម៉េង ប៊ុនឡូ បានកំណត់គោលដៅដើរចេញពីភាពនៅលីវរបស់ខ្លួនហើយ គឺមិនឲ្យលើសពីឆ្នាំ២០១៩ ឬ ២០២០ ខាងមុខឡើយ។
ម្ចាស់ក្រុមហ៊ុន រៀបចំឆាក និងភ្លើង រូបនេះប្រាប់ Sabay ថា នៅពេលនេះលោកកំពុងរវល់នឹងការងារច្រើនគួរសម តែលោកក៏មិនភ្លេចគិតពីរឿងកសាងគ្រួសារដែរ។ លោកបន្តថានៅពេលនេះមានអាយុច្រើនឆ្នាំទៅហើយ ដូច្នេះលោកត្រូវតែគិតពីរឿងជីវិតគូ និងការកសាងជីវភាពគ្រួសារ។
លោកម៉េង ប៊ុនឡូ « និយាយទៅ រឿងគូអនាគតនេះ ដូចពពកអីចឹងឥឡូវ តែបងកំណត់ហើយឆ្នាំ២០១៨ខាង នេះបងមកចាប់ផ្តើមមើលចិត្តគ្នា រួច២០១៩ កំណត់ពេលចូលរោងតែម្តង បងគិតថាក្នុងឆ្នាំ២០២០បងចូលរោងតែម្តង»។
តារាវ័យ៣៩រូបនេះបង្ហើបថា ពេលនេះលោកមើលឃើញនារីម្នាក់ហើយ ដែលលោកគ្រោងចាប់ដៃចូលរោងការ ។ តាមលោក ម៉េង ប៊ុនឡូ បញ្ជាក់ នារីក្នុងដួងចិត្តលោក គឺជាអ្នករកស៊ីមា្នក់ដែលមិនមានអាជីពក្នុងរង្វង់សិល្បៈនោះទេ៕