រកឯណាបានឱកាសល្អបែបនេះ! ឈ្នះទាំងប្រាក់រង្វាន់ និងក្លាយខ្លួនជាតារាសម្តែងទៀត (វីដេអូ)
- 2018-01-13 20:08:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឯណាបានឱកាសល្អបែបនេះ! ឈ្នះទាំងប្រាក់រង្វាន់ និងក្លាយខ្លួនជាតារាសម្តែងទៀត (វីដេអូ)
ចន្លោះមិនឃើញ
ធ្លាប់មានក្ដីសុបិនចង់ក្លាយជាតួសម្ដែងមែនទេ? បើដូច្នោះមែន ក្ដីប្រាថ្នារបស់អ្នកត្រូវបានបញ្ចប់។ ប្រិយមិត្តនឹងមានឱកាសសម្ដែងក្នុងភាពយន្តបែបយុវវ័យ ដឹកនាំដោយផលិតករល្បី ពោរពេញដោយរសនិយមប្លែកៗ ហើយថែមទាំងទទួលបានប្រាក់រង្វាន់យ៉ាងច្រើនថែមទៀត។
Come Together Films សហការជាមួយ Soyo ដែលជាកម្មវិធីមើលវីដេអូអនឡាន កំពុងជ្រើសរើសបេក្ខភាពដែលមានទេពកោសល្យផលិតចម្រៀងស្នាដៃថ្មី ដើម្បីចូលរួមសម្តែងក្នុងភាពយន្តរឿង”Music Magic Love” ដែលនឹងចាប់ផ្ដើមនៅខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខ។
នេះគឺជាឱកាសល្អបំផុតសម្រាប់យុវជនដែលមានទេពកោសល្យ និងសមត្ថភាព និពន្ធបទភ្លេង ចម្រៀង ច្រៀង និង សម្ដែងដោយខ្លួនឯង ដើម្បីប្រកួតយកជយលាភី ព្រមទាំងបង្ហាញស្នាដៃទៅកាន់មហាជន និងគណៈកម្មការជាតិ និងអន្តរជាតិ។
បេក្ខជន បេក្ខនារី ដែលឈ្នះពីការប្រកួត នឹងទទួលបានទឹកប្រាក់ចំនួន ១ ០០០ ដុល្លារអាមេរិក ហើយក្លាយជាតួសម្ដែងក្នុងរឿងភាគថ្មី។
ស្ដាប់ Sam Rocker ប្រាប់ពីរបៀបចូលរួមប្រកួត
លក្ខខណ្ឌចូលរួម៖
បេក្ខភាពទាំងអស់ត្រូវមានសញ្ជាតិខ្មែរ មានអាយុចាប់ពី២០ ដល់៣០ឆ្នាំ
អាចចូលរួមជាលក្ខណៈទោល និងក្រុម (ការចូលរួមជាក្រុមមានសិទ្ធិអាទិភាព)
ពុំមានជាប់កុងត្រាជាមួយផលិតកម្មនានា
អាចច្រៀងជាមួយហ្គីតា ឬច្រៀងគោកក៏បាន
បទចម្រៀងថ្មីមិនចម្លងពីគេ។ បទចម្រៀង Cover មិនអនុញ្ញាតឲ្យចូលរួមទេ
របៀបចូលរួម៖
បេក្ខជនទាំងអស់ត្រូវផ្ញើវីដេអូស្នាដៃចម្រៀងជាក្រុម ឬទោល ដែលមានរយៈពេលពី២ ទៅ៣នាទី មកកាន់អ៊ីម៉ែល mml@sabay.com ។
ផុតកំណត់ទទួលស្នាដៃត្រឹមថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៨។ វីដេអូអាចថតតាមទូរស័ព្ទក៏បាន តែត្រូវប្រាកដថា សំឡេងច្បាស់ល្អ។ បេក្ខជនដែលមានទេពកោសល្យខ្ពស់ ជាងគេនឹងត្រូវបានទាក់ទងមកធ្វើតេស្ដសាកល្បងសមត្ថភាពផ្ទាល់។
នៅសល់តែ១ថ្ងៃទៀតទេ!!! រកឯណាបាន មានឱកាសឈ្នះទាំងប្រាក់រង្វាន់ និងអាចក្លាយជាអនាគតតួសម្ដែងល្បីប្រចាំប្រទេសទៀត៕