ក្តីស្រមៃនឹងក្លាយជាពិត បើបានដើរតួក្នុងរឿង Music Magic Love (វីដេអូ)
- 2018-01-15 23:25:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្តីស្រមៃនឹងក្លាយជាពិត បើបានដើរតួក្នុងរឿង Music Magic Love (វីដេអូ)
ចន្លោះមិនឃើញ
"Music Magic Love" គឺជាភាពយន្តប្រភេទ Web Series ថ្មីមួយទៀតដែលនឹងមានតែនៅ Soyo តែប៉ុណ្ណោះ ហើយក៏ជាប្រភេទភាពយន្តបែបសម្តែងតន្រ្តី និងការរៀបចំក្រុមតន្រ្តីមួយ នេះបើតាមការរៀបរាប់ពីលោក Deependra Gauchan ផលិតករភាពយន្តរបស់ ComeTogether Films។
លោក Deependra Gauchan បន្តថា៖ «នេះជាឱកាសល្អសម្រាប់យុវវ័យ ដែលស្រលាញ់ការសម្តែង ព្រមទាំងមានទេពកោសល្យ ទាំងលេងតន្រ្តី និងចេះច្រៀងស្រាប់»។ ភាពយន្ត Web Series ដែលជាស្រឡាយភាពយន្តភាគនេះ នឹងបង្ហាញពីការបង្កើតក្រុមតន្រ្តី ការលំបាក និងភាពអត់ធ្មត់គ្រប់បែបយ៉ាងដើម្បីស្វែងរកពន្លឺ ឱ្យដូចដួងតារានៅលើមេឃ។
ផលិតករ Deependra Gauchan បន្តថា ជាក់ស្តែងអ្នកដែលអាចក្លាយខ្លួនជាតួឯកក្នុងភាពយន្តមួយនេះ ពួកគេនឹងបង្កើតជាក្រុមតន្រ្តីមួយ ហើយពួកគេត្រូវឆ្លងកាត់ការហ្វឹកហាត់ និងការលំបាកជាច្រើន តែលទ្ធផលចុងក្រោយពួកគេនឹងក្លាយជាក្រុមតន្រ្តីមួយដែលល្បីក្នុងប្រទេស ហើយក្តីសុបិនក្លាយជាសិល្បករចម្រៀង និងតន្រ្តីរបស់ពួកគេក៏អាចក្លាយជាការពិតផងដែរ។
ក្នុងដំណាក់កាលទីមួយនេះ Soyo ក៏ដូចជា ComeTogether Films កំពុងស្វែងរកតួសម្តែងដែលមានសមត្ថភាពទាំងច្រៀង និងលេងឧបករណ៍តន្រ្តីបាន ហើយពួកគេនឹងត្រូវឆ្លងកាត់ការប្រកួតជម្រុះ យកតែបេក្ខភាពល្អបំផុត៦នាក់ ដើម្បីក្លាយជាតួឯកសម្តែងក្នុងភាពយន្តនេះ ហើយពួកគេក៏មានឱកាសទទួលបានប្រាក់រង្វាន់ជាច្រើនថែមទៀត។
តាមរយៈតារាចម្រៀង Original Song លោក Sai ប្រាប់ថា រូបលោក និង Sam Rocker នឹងក្លាយជាអ្នកគណៈកម្មការកិត្តិយសជ្រើសរើសយុវវ័យដែលបានដាក់ពាក្យចូលរួមក្នុងការជ្រើសរើសតួឯករឿង "Music Magic Love" នេះជាមួយផលិតករ និងអ្នកដឹកនាំរឿងនេះផងដែរ ព្រោះតែតួសម្តែងត្រូវតែមានសមត្ថភាពពិសេសក្នុងការច្រៀង និងលេងតន្ត្រីម្យ៉ាងម្នាក់។
Sai ប្រាប់ពីគន្លឹះ ដែលរូបគាត់នឹងជ្រើសបេក្ខជនជយលាភីថា ត្រូវតែច្រៀងឱ្យមានលក្ខណៈផ្ទាល់ខ្លួន ឬក៏ជារបៀបរបស់ខ្លួនឯង បើទោះជាច្រៀងចម្រៀងដើមរបស់គេក្តី។ សម្រាប់យុវវ័យ ដែលមានបទតែងនិពន្ធរបស់ខ្លួនឯងទៀតនោះកាន់តែប្រសើរ តែការដែលចេះបច្ចេកទេសក្នុងការលេងភ្លេងកាន់តែពីរោះ និងមានភាពជឿជាក់ ឱកាសក្លាយជាតួឯកក៏កាន់តែមានច្រើន៕