ក្រោយទៅចិន Hulk និង Oscar ចាប់ដៃគ្នាធ្វើរឿងកក្រើកអ៊ីនធឺណិត
- 2018-01-19 05:28:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយទៅចិន Hulk និង Oscar ចាប់ដៃគ្នាធ្វើរឿងកក្រើកអ៊ីនធឺណិត
ចន្លោះមិនឃើញ
ក្នុងថ្ងៃនេះ ខ្សែប្រយុទ្ធសាច់ដុំធំ Hulk និងខ្សែបម្រើប្រយុទ្ធ Oscar បាននាំគ្នាថតវីដេអូរាំយ៉ាងរស់រវើក ផ្អើលពេញអ៊ីនធឺណិត។
វីដេអូ Story ខ្លីមួយនេះ ត្រូវបានបង្ហោះដោយគណនីផ្លូវការ Instagram របស់ Hulk។ ដំបូងកីឡាករប្រេស៊ីលទាំងពីរបានបញ្ចេញក្បាច់រាំកាច់ទៅឆ្វេង ទៅស្ដាំ រួចធ្វើការអង្រួនចុះក្រោមក្នុងទឹកមុខស្រស់ពព្រាយ ក្នុងឯកសណ្ឋានក្លឹបចិន Shanghai SIPG។
គួររំលឹកឡើងវិញផងដែរថា ទាំងHulk និង Oscar សុទ្ធតែបានធ្វើការចាកចេញពីក្លឹបអឺរ៉ុប មកចូលរួមជាមួយក្លឹបចិន Shanghai SIPG។ Hulk បានចាកចោលក្លឹបរុស្ស៊ី Zenit Saint Petersburg ទៅក្លឹបចិន កាលពីពាក់កណ្ដាលឆ្នាំ ២០១៦ ហើយស៊ុតបាន ២១គ្រាប់ហើយឲ្យក្លឹប។
ចំណែកឯ Oscar បានមកចូលរួមក្លឹបដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃនេះ ពីក្លឹប Chelsea កាលពីឆ្នាំ ២០១៧។ មកទល់ពេលនេះ Oscar រកបាន ៣គ្រាប់ហើយឲ្យក្លឹប៕