Johnny Depp មាន​សុខភាព​ល្អ​ធម្មតា​ ខណៈ​អ្នក​គាំទ្រ​នៅ​តែ​បារម្ភ

  • 2018-06-04 18:58:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ប៉ុន្មាន​​ថ្ងៃ​មុន រូបភាព​ពេល​បច្ចុប្បន្ន​របស់​តារា​សម្ដែង​វ័យ ៥៤ឆ្នាំ Johnny Depp ត្រូវ​បាន​ចែកចាយ​ពាសពេញ​បណ្ដាញ​សង្គម ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់ផ្អើល និង​បារម្ភ​ពី​សុខភាព​របស់​លោក​ជា​ខ្លាំង ដោយ​សារ​តែ​រូបភាព​ដែល​បាន​បង្ហាញ​នោះ គឺ​លោក​មាន​សភាព​ស្លេកស្លាំង និងស្គម​ស្គាំង។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ តាម​ប្រភព​មួយ​បាន​ប្រាប់​វិប​សាយ E!News ថា តារា​សម្ដែង​រូប​នេះ មាន​សុខភាព​ល្អ​ធម្មតា ដូច្នេះសូម​អ្នក​គាំទ្រ​កុំ​មាន​ការ​ព្រួយ​បារម្ភ។

ទោះ​បី​ជា​ មាន​អ្នក​អះអាង​ថា​លោក​មាន​សុខភាព​ល្អ​យ៉ាង​ណា​ក៏​ដោយ អ្នក​គាំទ្រ​នៅ​តែ​មិន​អស់​ចិត្ត​ និង​ព្រួយ​បារម្ភ​ខ្លាំង ខណៈ​រូបរាង​របស់​លោក​ប្រែ​ទៅ​ជា​ស្គម​ខ្លាំង​ភ្លាមៗ បែប​នេះ៕

ចុចអាន៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ អន សុភក្ត្រា