កាលនៅក្រមុំស្អាតមធ្យម ដល់ការប្ដី និងមានកូនហើយ សម្រស់តារាស្រីទាំងនេះរឹតតែលេចធ្លោ
- 2018-09-24 16:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាលនៅក្រមុំស្អាតមធ្យម ដល់ការប្ដី និងមានកូនហើយ សម្រស់តារាស្រីទាំងនេះរឹតតែលេចធ្លោ
ចន្លោះមិនឃើញ
តារាស្រីចិនចំនួន ៤នាក់បានជាប់ឈ្មោះជាអ្នកម្ដាយដែលចាយរាងមិនធម្មតា តាំងពីនៅក្រមុំ រហូតមានកូនក៏ដោយ។
អ្នកទាំង ៤នេះតែងលេចមុខជារឿយៗលើតារាងស្រីស្អាតប្រចាំប្រទេសចិន។ ត្បិតរៀបការហើយមានកូនក៏ពិតមែន ប៉ុន្តែបើនិយាយពីសម្រស់របស់ពួកគេវិញ នៅតែស្រស់ស្អាត ក្រមុំៗឃើញសុំខ្មាស។
១. តារាសម្ដែង Angelababy
ទម្ងន់របស់ Angela ជាទូទៅគឺ ៤៥គីឡូ ប៉ុន្តែនៅពេលនាងមានកូន ក៏ស្រាប់តែឡើងដល់ ៥៤គីឡូ។ ប៉ុន្តែក្រោយសម្រាលកូនហើយ មិនយូរប៉ុន្មានរាងរៅស្រស់ស្អាតតារាស្រីវ័យ ២៩ឆ្នាំនេះ ក៏បានវិលមករកសភាពដើមវិញ ហើយរឹតតែស្រស់ស្អាត។
២. តារាសម្ដែង Yang Mi
មុនរៀបការ Yang Mi គឺជាតារាស្រីដែលលេចធ្លោបំផុតក្នុងពិភពសិល្បៈចិន។ ដោយសារកេរ្តិ៍ឈ្មោះ សម្រស់បានទាំងព្រមបែបនេះហើយ ទើបស្វាមីរបស់នាង តារាសម្ដែង Hawick Lau បានធ្វើឲ្យបុរសជាច្រើនលួចច្រណែននឹងវាសនាដែលបាន Yang Mi ជាប្រពន្ធ។ ពួកគេបានរៀបការកាលពីឆ្នាំ ២០១៤ និងមានកូនស្រីម្នាក់ជាចំណងដៃ។
បន្ទាប់ពីសម្រាលកូនហើយ អ្នកម្ដាយវ័យ ៣២ឆ្នាំកាន់តែស្រស់ស្អាត ហើយការងារសិល្បៈក៏ត្រូវប៉ាន់ថែមមួយកម្រិត មិនថាត្រូវចូលរួមកម្មវិធី ឬការថតរឿងនោះទេ។
៣. តារាសម្ដែង Ruby Lin
តារាស្រីវ័យ ៤២ឆ្នាំនេះបានរៀបការជាមួយ Wallace Huo តាំងពីឆ្នាំ ២០១៦ និងមានកូនស្រីម្នាក់អាយុជិត ២ខួបហើយ។
មិនខុសពីអ្នកម្ដាយផ្សេងទៀតទេ បន្ទាប់ពីកើតកូនហើយ ទម្ងន់របស់នាងឡើងឥតល្ហែ ប៉ុន្តែនាងបានប្ដេជ្ញាសម្រកឲ្យបានដូចដើមវិញ។ យ៉ាងណាមិញ ក្រោយពីខំហាត់ប្រាណ និងតមអាហារអស់រយៈពេលជាយូរ ពេលនេះរូបរាងនាងត្រឡប់មកដូចដើមវិញហើយ។
៤. តារាសម្ដែង Dong Jie
កាលពីឆ្នាំ ២០០៨ Dong Jie បានរៀបការជាមួយបុរសម្នាក់ដែលមានឈ្មោះថា Pan Yueming និងទទួលបានកូនម្នាក់។ ប៉ុន្តែចំណងអាពាហ៍ពិពាហ៍ហាក់ផុយស្រួយ ដោយនៅឆ្នាំ ២០១២ ពួកគេក៏បានបែកគ្នា។ ដោយសាររឿងរ៉ាវហាក់ល្អក់កករបែបនេះហើយ ទើប តារាស្រីវ័យ ៣៨ឆ្នាំនេះ កម្របង្ហាញមុខតាមបណ្ដាញផ្សព្វផ្សាយ។ ប៉ុន្តែសង្កេតឃើញថា សម្រស់របស់នាងនៅតែផូរផង់គួរជាទីប្រាថ្នារបស់បុរសជាច្រើន មិនចាញ់ពីក្រមុំឡើយ៕