Johnny Depp នឹងមិនមានវត្តមានជាតួអង្គចោរសមុទ្រតទៅទៀតទេ
- 2018-10-25 19:16:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Johnny Depp នឹងមិនមានវត្តមានជាតួអង្គចោរសមុទ្រតទៅទៀតទេ
ចន្លោះមិនឃើញ
អ្នកសរសេររឿង "Pirate Of The Caribbean” លោក Stuart Beattie បានចេញមុខបញ្ជាក់ថា តារាសម្ដែង Johnny Depp នឹងមិនមានវត្តមានជាតួអង្គ Jack Sparrow ក្នុងរឿងបន្ទាប់របស់ "Pirate Of The Caribbean” នៅពេលអនាគតឡើយ។
តួអង្គ Jack Sparrow គឺជាតួអង្គសំខាន់ក្នុងរឿងរឿងប្រភេទចោរសមុទ្រទាំង ៥ កន្លងមក ប៉ុន្តែបើតាមលោក Beattie បានអះអាងថា តួអង្គ Jack បោះបង់តួនាទីនេះ ក្នុងគោលបំណងល្អ។
អ្នកសរសេររឿងរូបនេះបានអះអាងបន្តថា តារាសម្ដែង Johnny Depp ពិតជាពេញចិត្ត ហើយងក់ក្បាលយល់ព្រមភ្លាម នៅពេលដែលលើកឡើងថា លោកបានបញ្ចប់តួនាទីជាមួយសែស្រឡាយភាពយន្តមួយនេះហើយ។ គួររម្លឹកដែរថា តារាសម្ដែង Johnny Depp បានសម្រេចចិត្តចូលខ្លួនធ្វើការជាមួយខ្សែភាពយន្តរបស់ Disney មួយនេះ លើកដំបូងក្នុងឆ្នាំ ២០០៣ ដែលបានប្រែក្លាយរូបលោកទៅជាតារាសម្ដែងមួយរូបដ៏ល្បី ដែលគ្រប់គ្នាស្គាល់ច្បាស់ថាជាចោរសមុទ្រ Jack Sparrow៕