អ្នកគាំទ្រសរសើរគុណភាព De Oliveira តែលោក មាស ចាន់ណា ថាកូនក្រុមនៅខ្វះ២ចំណុចនេះ
- 2020-03-05 00:44:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគាំទ្រសរសើរគុណភាព De Oliveira តែលោក មាស ចាន់ណា ថាកូនក្រុមនៅខ្វះ២ចំណុចនេះ
ចន្លោះមិនឃើញ
ការប្រកួតរវាងណាហ្គាវើលដ៍ និងបឹងកេតកាលពីពេលថ្មីៗ កីឡាករ Marques Marcio De Oliveira បានបង្ហាញគុណភាពលេងយ៉ាងល្អ ធ្វើឱ្យអ្នកគាំទ្រជាច្រើនកោតសរសើរថាមិនធម្មតា ប៉ុន្តែគ្រូបង្គោល មាស ចាន់ណា វិញបានបញ្ជាក់ កូនក្រុមរបស់លោកនៅខ្វះការគ្រប់គ្រងអារម្មណ៍ និងការសម្រេចចិត្ត។
លោក មាស ចាន់ណា ពន្យល់ថា ៖«ខ្ញុំទទួលស្គាល់ គាត់មានគុណភាព មួយទល់មួយ ពីរទល់មួយ គាត់ទាញបាន គាត់ធ្វើបាន ប៉ុន្តែទាក់ទងការគ្រប់គ្រងអារម្មណ៍របស់គាត់ គាត់នៅមានបញ្ហាខ្លាំងមែនទែន។ ទី២ ការសម្រេចចិត្ត ស្ថានភាពបណ្ដើរ គាត់បែរជាបញ្ជូន ពេលបញ្ជូនគាត់បែរជាបណ្ដើរ»។
គ្រូបង្វឹក A License រូបនេះបន្តថា បើសិនកីឡាករ De Oliveira អាចផ្លាស់ប្ដូរការសម្រេចចិត្តឱ្យត្រូវស្ថានភាព រូបគេនឹងក្លាយជាកីឡាករល្អមួយរូប ដែលគូប្រជែងមិនអាចមើលស្រាល និងធ្វេសប្រហែសបាន។
កីឡាករសញ្ជាតិប្រស៊ីល De Oliveira ត្រូវបានលោក មាស ចាន់ណា ប្ដូរចូលនៅតង់ទី១ និងប្ដូរចេញវិញនៅតង់ទី២ ក្នុងជំនួបជាមួយបឹងកេត ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ បញ្ចប់ក្នុងលទ្ធផល ១-១ ដែលវត្តមានរបស់គេ ធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ ក្រោយប៉ុនប៉ងទាត់បញ្ចូលទីជាច្រើនដង តែធ្វើមិនបានសម្រេច៕