Anne បង្ហើបព័ត៌មានខ្លះៗបន្ថែមពីរឿងថ្មីរបស់ Mario និង Yaya
- 2020-07-05 19:47:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Anne បង្ហើបព័ត៌មានខ្លះៗបន្ថែមពីរឿងថ្មីរបស់ Mario និង Yaya
ចន្លោះមិនឃើញ
រឿងថ្មីដែលមានចំណងជើងថា «Kue Ther» ឬ «គឺអ្នក» ជាភាពយន្តភាគថ្មីដឹកនាំផលិតដោយ Anne Thongprasom និងជារឿងថ្មីសន្លាងរបស់ Mario Maurer និង Yaya Urassaya ដែលចាប់ដៃគ្នាសម្ដែង។
អ្នកដឹកនាំរឿង និងជាតារាសម្ដែង Anne Thongprasom បានឲ្យដឹងថា រឿងភាគថ្មីនេះ នឹងឆ្លុះបញ្ចាំងពីមនោសញ្ចេតនាស្នេហាជ្រាលជ្រៅរបស់គូស្នេហ៍ ១គូ ដែលបានជួបគ្នា និងលង់ស្នេហ៍គ្នាទៅវិញទៅមក។
ក្នុងរឿង Mario ត្រូវដើរតួជាតួឯកប្រុសដែលធ្វើការជាជាងឡាន និងក៏ជាម្ចាស់យាន្ដដ្ឋាននោះផ្ទាល់។ មួយវិញទៀត រឿងភាគថ្មីនេះដែរ គឺជារឿងថ្មីសុទ្ធសាធ មិនមែនដកស្រង់ចេញពីប្រលោមលោកនោះទេ។ ជាមួយគ្នានោះក៏មានព័ត៌មានផ្សាយហូរហែដែរថា រឿងនេះ នឹងចាប់ផ្ដើមដំណើរការថតនៅចុងខែកក្កដានេះ៕