ចង់រៀនឆាប់ចេះមុខវិជ្ជាខ្មែរ មកស្វែងយល់ ៥គន្លឹះនេះ !
- 2021-01-12 23:57:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់រៀនឆាប់ចេះមុខវិជ្ជាខ្មែរ មកស្វែងយល់ ៥គន្លឹះនេះ !
ចន្លោះមិនឃើញ
តើសិស្សានុសិស្សកំពុងស្វែងរកគន្លឹះយ៉ាងណាឲ្យរៀនឆាប់ចេះមុខវិជ្ជាខ្មែរហើយមែនទេ? កុំបារម្ភ ថ្ងៃនេះ sabay នឹងចែករំលឺកគន្លឹះមួយចំនួន ឲ្យរៀនឆាប់ចេះ ឆាប់ចាំ មុខវិជ្ជានេះ ដោយការចែករំលែកពីលោកគ្រូ ឡេវ ស៊ីនឿន ដែលបង្រៀនមុខវិជ្ជាអក្សរសាស្រខ្មែរនៅវិទ្យាល័យ ហ៊ុន សែន ឈូក ។ លោកគ្រូបានចែករំលែក ៥ចំណុចដូចខាងក្រោមនេះ៖
១. ត្រូវបណ្ដុះគំនិតខ្លួនឯង ឲ្យចង់រៀនមុនសិន និង យល់ពី អត្ថប្រយោជន៍នៃការតែងសេចក្តី
២. អានអត្ថបទរឿងដែលក្រសួងបានដាក់បញ្ចូលក្នុងកម្មវិធីសិក្សា និងឯកសារប្រវត្តិសាស្រ្តនានាឲ្យបានច្រើន
៣. សិក្សាទ្រឹស្តីតែងសេចក្តី (ប្រធានពន្យល់ពិភាក្សា និងប្រៀបធៀប) ឲ្យបានល្អិត និងច្បាស់លាស់
៤. អនុវត្តការសរសេរតែងសេចក្តីៈ អ្នក សិក្សា ត្រូវ ហ្វឹកហាត់ ការសរសេរ ឲ្យ បាន ច្រើន ដើម្បី ឲ្យ មាន ភាព ស្ទាត់ ជំនាញ ក្នុង សំណេរ តែង សេចក្តី ព្រោះ ធ្វើបែបនេះ គឺ ដើម្បី ត្រៀម ខ្លួន សម្រាប់ ការប្រឡង ទទួល បាន នូវ ភាព ជោគជ័យ
៥.រចនាបថ និង អក្ខរាវិរុទ្ធៈ ព្យាយាម សរសេរ ពាក្យ ឲ្យ បាន ត្រូវ ប្រើ ឃ្លា ភ្ជាប់ សេចក្តី មាន ខណ្ឌ ចាប់ផ្តើម បន្ទាត់ ឲ្យ មាន របៀបរៀបរយ។