មជ្ឈមណ្ឌល Porsche ភ្នំពេញ ត្រៀមរួចជាស្រេច ក្នុងការបើកទំព័រស្វាគមន៍ឆ្នាំថ្មី

  • 2021-01-22 02:06:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន ព្រីស៊ីហ្សិន ខាស៍ (ខេមបូឌា) លីមីធីត ដែលជាក្រុមហ៊ុននាំចូលចែកចាយស្របច្បាប់ និងផ្តាច់មុខនូវរថយន្ត និងគ្រឿងបន្លាស់ម៉ាក Porsche កំពុង​រៀបចំ​ព្រឹត្តិការណ៍តាំងបង្ហាញលក់រថយន្ត Porsche នៅផ្សារទំនើបអ៊ីអនសែនសុខ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២១។

ព្រឹត្តិការណ៍តាំងបង្ហាញលក់រថយន្ត Porsche នេះ ផ្តោតទៅលើការបង្ហាញរថយន្ត Porsche ស៊េរី SUV គឺ Cayenne និង Macan ព្រមទាំងរថយន្ត Sedan គឺ Panamera ដើម្បីផ្តល់ភាពងាយស្រួលជូនអតិថិជនក្នុងការទស្សនារថយន្តដោយផ្ទាល់ និងសម្រេចចិត្តទិញយកទៅប្រើប្រាស់ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីចិន ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ។ អតិថិនជន មិនត្រឹមតែអាចទស្សនាផ្ទាល់ទេ ថែមទាំងអាចបើកបរសាកល្បងលើរថយន្តPorsche ដែលបានត្រៀមរួចជាស្រេច ជាមួយនឹងអ្នកជំនាញរបស់យើងទៀតផង។

ដើម្បីអោយអតិថិជនកាន់តែមានអារម្មណ៍រំភើបរីករាយនិងជាអាំងប៉ាវឆ្នាំថ្មីផងដែរនោះ មជ្ឈមណ្ឌល Porsche ភ្នំពេញ នឹងផ្តល់ជូននូវតម្លៃពិសេសដែលមិនធ្លាប់មានពីមុនមក ដែលយើងហៅថា “ចំណេញគុណនឹង 3 ដង“ ឬ “Triple Special Deals” ដែលមានដូចខាងក្រោម៖

  • ចំណេញទី1 គឺអតិថិជននឹងទទួលបានការផ្តល់ជូននូវ Option ប្រណិត ដែលបានបន្ថែមពី 8 ដល់ 10 មុខពីលើ Option ស្តង់ដា ដែលមានតម្លៃចាប់ពី $12,000 រហូតដល់ $20,000។
  • ចំណេញទី2 អតិថិជននឹងទទួលបានការបញ្ចុះតម្លៃបន្ថែមលើសពី $10,000 សម្រាប់រថយន្តថ្មីក្នុងស្តុក ។
  • ចំណេញទី3 អតិថិជននឹងអាចជ្រើសរើសស្លាកលេខនាំសំណាងសម្រាប់រថយន្តជាទីស្រលាញ់របស់ខ្លួន ទៅតាមអ្វីដែលអតិថិជនពេញចិត្ត។

លោកឆយ ម៉េងលាង អ្នកគ្រប់គ្រងផ្នែកលក់នៃមជ្ឈមណ្ឌលPorscheភ្នំពេញ បានមានប្រសាសន៍ថា “ដើម្បីជាកិច្ចស្វាគមន៍នូវឆ្នាំថ្មី ក៏ដូចជា អបអរសាទរនូវពិធីបុណ្យចូលឆ្នាំប្រពៃណីចិនដែលនឹងខិតចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ មជ្ឈមណ្ឌល Porsche ភ្នំពេញនឹងធ្វើការដាក់តាំងបង្ហាញលក់រថយន្ត Porsche ថែមទាំងផ្តល់ជូនតម្លៃពិសេសសម្រាប់ជាកាដូជូនពរឆ្នាំថ្មី ជូនអតិថិជនយើងផងដែរ។ ការផ្តល់ជូនដ៏ពិសេសនេះ អាចអោយអតិថិជនងាយស្រួលក្នុងការសម្រេចចិត្តផ្លាស់ប្តូររថយន្តថ្មី ជាពិសេសថែមទាំងទទួលបានស្លាកលេខនាំសំណាងដោយឥតគិតថ្លៃ ដែលអាចរក្សាទុកបានយូរអង្វែង ឬតជំនាន់បានថែមទៀតផង។

ការតាំងពិព័ណ៌នេះនឹងចាប់ផ្តើមពីថ្ងៃទី 22 ដល់ថ្ងៃទី 24 ខែមករា ឆ្នាំ2021 នៅផ្សាទំនើបអ៊ីអន​សែនសុខ ពីម៉ោង 9ព្រឹក ដល់ 10 យប់! រួសរាន់ឡើង កុំអោយឱកាសដ៏ពិសេសនេះកន្លងផុតទៅអោយសោះ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់លេខ +855-12-901-911៕