ដំណឹងថ្មីលេចចេញមកថា មួយរយៈនេះ តន់ ចន្ទសី សំងំឱបយកស្ពតធំៗតម្លៃរាប់សែនដុល្លារ
- 2021-03-21 19:35:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណឹងថ្មីលេចចេញមកថា មួយរយៈនេះ តន់ ចន្ទសី សំងំឱបយកស្ពតធំៗតម្លៃរាប់សែនដុល្លារ
ចន្លោះមិនឃើញ
ខណៈដែលអ្នកសិល្បៈស្ទើរមួយប្រទេសកំពុងតែត្អូញថ្ងូររឿងប្រាក់ចំណូល ដោយសារតែការជះឥទ្ធិពលនៃជំងឺកូវីដ១៩ធ្វើឲ្យពួកគាត់បាត់ប្រាក់ចំណូលនោះ ស្រាប់តែប្រភពគួរឲ្យទុកចិត្តមួយទម្លាយឲ្យដឹងថា តន់ ចន្ទសីម៉ា ដែលជាគ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra កំពុងតែសម្ងំឱបយក ស្ពតពាណិជ្ជកម្មធំៗ តម្លៃរាប់សែនដុល្លារឯណោះ។
ប្រភពខាងលើបានទម្លាយឲ្យដឹងថា តន់ ចន្ទសីម៉ា បានក្លាយតារាតំណាងផលិតផល(Brand Ambasador) ជាច្រើនក្នុងរយៈកន្លងមកនេះ ដែលធ្វើឲ្យនាងប្រមូលបានលុយរាប់សែនដុល្លារអាមេរិកឯណោះ។ ក្រុមហ៊ុនទាំងនោះ មានដូចជាក្រុមហ៊ុនរថយន្ត ក្រុមហ៊ុន ផលិតផលគ្រឿងសំអាង និង មានក្រុមហ៊ុនជាច្រើនកំពុងចរចាជាមួយភាគីតារាស្រីថែមទៀត ។
មិនមានតួលេខជាក់លាក់ស្ដីពីតម្លៃខ្លួនរបស់តារាស្រី ត្រូវបានទម្លាយចេញឡើយ ប៉ុន្តែថ្មីៗនេះ មានដំណឹងថា សីម៉ា ទើបនឹងបានឈានដល់កិច្ចព្រមព្រៀងជាមួយ អាន់ឈ័រ ថែមទៀត។ ជុំវិញរឿងនេះ តាមប្រភពដដែលបានទម្លាយឲ្យដឹងបន្ថែមទៀត ដោយធ្វើការប៉ាន់ប្រមាណថា សម្រាប់ការងារចុងក្រោយនេះ តារាចម្រៀងស្រី ទទួលបានថ្លៃហត់នឿយ ប្រមាណជាមួយជាងសែនដុល្លាឡើងទៅហើយ។ ដូច្នេះហើយ សរុបទៅ សីម៉ា ទាញចំណូលបានច្រើនណាស់ពីការងារក្រៅពីចម្រៀង។
ប្រភពដដែលបានវាយតម្លៃថា ប្រសិនបើមិនរងផងប៉ះពាល់ដោយសារតែជំងឺកូវីដ១៩ទេនោះ តន់ ចន្ទសី គឺច្បាស់ជា គ្មានពេលសម្រាកឡើយ ត្បិតអីក្រុមហ៊ុនធំៗដែលមកស៊ីនៅស្រុកខ្មែរជាច្រើន មួយណាក៏ចង់បាននាងធ្វើជា តារាតំណាងឲ្យផលិតផលរបស់ពួកគេដែរ។ ជុំវិញករណីខាងលើ ភាគី ខាងតារាស្រី នៅមិនទាន់សុំការអធិប្បាយបាននៅឡើយ.
ប៉ុន្តែលោកយឹម តាស្រង់ អ្នកគ្រប់គ្រងទូទៅរបស់ ផលិតកម្ម Galaxy Navatra បានទទួលស្គាល់ចំពោះព័ត៌មានខាងលើថាជារឿងពិតប្រាកដហើយ។ លោកបន្ថែមថា បច្ចុប្បន្នខាងផលិតកម្មកំពុងពិចារណា លើក្រុមហ៊ុនធំៗជាច្រើនទៀត ដែលមានបំណងចង់បាននាង ហើយអ្វីៗទំនងអាចឈានដល់កិច្ចព្រមព្រៀងជាមួយគ្នាឆាប់ៗនេះ៕