ភាគបន្តក្តៅគគុក! អាមេរិច បង្ខំឲ្យក្រុមហ៊ុនចិនផលិត Super Computer មកចុះបញ្ជីសារថ្មី
- 2021-04-09 22:12:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាគបន្តក្តៅគគុក! អាមេរិច បង្ខំឲ្យក្រុមហ៊ុនចិនផលិត Super Computer មកចុះបញ្ជីសារថ្មី
ចន្លោះមិនឃើញ
ក្រសួងពាណិជ្ជកម្មអាមេរិក បានចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយស្ដីពីការដាក់ទណ្ឌកម្មទៅលើ ក្រុមហ៊ុនបច្ចេកវិទ្យាចិន ផលិត Super Computer សរុបទាំង ៧ ត្រូវមកចុះបញ្ជីសារថ្មី ឬដាក់ពាក្យសុំធ្វើជំនួញឡើងវិញ ជាពិសេសនោះគឺ ត្រូវសុំការអនុញ្ញាតពិសេសសម្រាប់ការនាំចេញនិងចូលផលិតផលអាមេរិក។
អ្វីដែលគេភ្ញាក់ផ្អើលពីទណ្ឌកម្មពាណិជ្ជកម្មថ្មីរវាងចិន-អាមេរិក មិនមែនតែសំដៅលើក្រុមហ៊ុនមួយឬពីរនោះទេ។ ចំណោមក្រុមហ៊ុនចិនទាំងអស់សរុប ៧ ស្ថិតក្នុងបញ្ជីខ្មៅរបស់អាមេរិក នៅក្នុងនោះក៏មានក្រុមហ៊ុនឈានមុខគេមួួយឈ្មោះថា Sunway TaihuLight មានមូលដ្ឋាននៅក្នុងខេត្តជាំងស៊ូ (Jiangsu) ភាគខាងកើតប្រទេសចិន ដែលធ្លាប់កាន់កំណត់ត្រាផលិតម៉ាស៊ីនកុំព្យូទ័រប្រភេទ Super Computer លឿនបំផុតលើលោកកាលពីឆ្នាំ ២០២១៦ ។
ក្រុមហ៊ុនចិន ដែលផលិតបានម៉ាស៊ីនកុំព្យូទ័រកម្លាំងខ្លាំង មានគោលដៅប្រើក្នុងវិស័យបច្ចេកវិទ្យាសម្រាប់សិក្សាអាកាសធាតុ ស្រាវជ្រាវផ្នែកកងទ័ព និងការបញ្ជាពីចម្ងាយលើបេសកម្មអវកាសរបស់ខ្លួនផងដែរ។
ទង្វើរបស់ក្រសួងពាណិជ្ជកម្មអាមេរិកខាងលើនេះត្រូវបានគេដឹងថា ជាការព្រួយបារម្ភកាន់តែខ្លាំងចំពោះ ចិន ដែលខ្លួនធ្លាប់ចោទប្រកាន់ថា បានលួចបច្ចេកវិទ្យានិងកម្មសិទ្ធបញ្ញារបស់អាមេរិក ដោយប្រើប្រាស់កុំព្យូទ័រកម្លាំងខ្លាំង ចូលទៅចម្លងយកគំនិត និងចំណេះដឹងផ្នែកបច្ចេកវិទ្យាផ្សេងៗ។
រំឮកផងដែរថា នៅឆ្នាំ ២០២០ កំពូលកុំព្យូទ័ររបស់ក្រុមហ៊ុន Sunway បានធ្លាក់មកចំណាត់ថ្នាក់លេខ ៤ ។ ចំពោះប្រទេសដែលផលិតបាន កុំព្យូទ័រកម្លាំងខ្លាំងផុតលេខនៅឆ្នាំ ២០២០ កន្លងទៅ ក្រុមការងារនឹងចុះផ្សាយលម្អិតនៅអត្ថបទបន្ទាប់៕