បាត់មុខយូរ ថ្ងៃនេះ សុះ ម៉ាច ចេញមកផ្ដាំកូនរឿងជាតិ ខណៈតារាៗប្រតិកម្មរឿងប្រទេសជិតខាងសង់ប្រាសាទ សង្ស័យថាយកគំរូតាមអង្គរវត្តខ្មែរ
- 2021-07-09 01:18:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាត់មុខយូរ ថ្ងៃនេះ សុះ ម៉ាច ចេញមកផ្ដាំកូនរឿងជាតិ ខណៈតារាៗប្រតិកម្មរឿងប្រទេសជិតខាងសង់ប្រាសាទ សង្ស័យថាយកគំរូតាមអង្គរវត្តខ្មែរ
ចន្លោះមិនឃើញ
អតីតប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច ដែលជាកូនប្រុសបង្កើតរបស់តារាចម្រៀងដ៏ល្បីល្បាញក្នុងសម័យសង្គមរាស្ត្រនិយម ក្នុងទសវត្សរ៍ឆ្នាំ៦០ និង៧០ គឺលោក សុះ ម៉ាត់ បានក្រើនរំលឹកកូនឲ្យចេះស្រឡាញ់អរិយធម៌ជាតិ និងមរតកជាតិខ្លួន ក្រោយពីប៉ុន្មានថ្ងៃមកនេះផ្ទុះរឿងប្រទេសជិតខាងសង់ប្រាសាទរងការសង្ស័យយកលំនាំប្រសាទអង្គររបស់ខ្មែរ។
បើទោះបីជាចេញកាន់តែឆ្ងាយពីរង្វង់សិល្បៈ លោក សុះ ម៉ាច តែងតែនិយាយរឿងសិល្បៈខ្មែរ និងឈឺឆ្អាលស្ទើរគ្រប់រឿងឲ្យតែទាក់ទងនឹងរឿងជាតិមាតុភូមិ។ ទន្ទឹមនឹងសិល្បករ-សិល្បការិនី ប្រតិកម្មរឿងប្រទេសជិតខាងសាងសង់ប្រាសាទមួយ ដោយគេសង្ស័យថាបានចម្លងរចនាបថពីប្រាសាទអង្គរវត្ដខ្មែរ លោកបានប្រាប់ឲ្យកូនៗ ចេះស្រឡាញ់ជាតិ ទឹកដី សម្បត្តិវប្បធម៌ ហើយត្រូវចេះរួមគ្នាថែរក្សាការពារអោយបានគង់វង្ស។
លោកក៏បានបញ្ជាក់ពីការដឹងគុណ បំផុតចំពោះគំរូវីរភាពបុព្វបុរសដូនតាកុលបុត្រកុលធិតាខ្មែរគ្រប់ជំនាន់ដែលបានបូជាលះបង់ដើម្បីការពារបូរណភាពទឹកដីសម្បត្តិវប្បធម៌រហូតដល់សព្វថ្ងៃ៕