លេចធ្លាយរូបភាព Range Rover 2022 ឌីហ្សាញថ្មីខុសពីស៊េរីមុន ហើយប្រើម៉ាស៊ីនទាក់បូ V8 និង Plug-in Hybrid
- 2021-10-20 20:05:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេចធ្លាយរូបភាព Range Rover 2022 ឌីហ្សាញថ្មីខុសពីស៊េរីមុន ហើយប្រើម៉ាស៊ីនទាក់បូ V8 និង Plug-in Hybrid
ចន្លោះមិនឃើញ
រូបភាពកំពូលរថយន្ត Range Rover 2022 ត្រូវបានលេចធ្លាយមុនក្រុមហ៊ុន Jaguar Land Rover ប្រកាសចេញជាផ្លូវការនៅថ្ងៃទី២៦តុលាខាងមុខនេះ។
តាមរយៈរូបភាពនោះ ឃើញថា ការឌីហ្សាញផ្នែកខាងមុខនៃរថយន្តស៊េរីឆ្នាំ២០២២នេះ គឺខុសគ្នាពីស៊េរីឆ្នាំ២០២១ ដូចជាត្រង់ប៉ាណា ចង្កៀង និងពិលកាង ប៉ុន្តែរក្សាទីតាំងអក្សរ Range Rover នៅដដែល។ ផ្នែកចំហៀងរថយន្តនៅទ្វារខាងមុខ ដែលមានឆ្នូត ក៏រំលេចឡើងខុសគ្នាផងដែរ។
ចំណែកផ្នែកខាងក្រោយ នៃ Range Rover 2022 នេះរចនាឡើងទាក់ទាញជាងមុន ពិសេសផ្នែកចង្កៀងស្តុបក្រោយដែលមាន១ទ្រវែង នៅម្ខាងៗ ខុសប្លែកពីរថយន្តមុនដែលមាន ២ជាប់គ្នា នៅម្ខាងៗ។ ក្រៅពីនេះ គឺមានការឌីហ្សាញថ្មីនៅជុំវិញកន្លែងពាក់ផ្លាកលេខ ប៉ុន្តែរក្សាទីតាំងអក្សរ RANGE ROVER និងឡូហ្គូ Land Rover ដដែល។
ងាកមកមើលផ្នែកខាងក្នុងនៃរថយន្តថ្មីនេះ ក៏ត្រូវបានគេប្រទះឃើញថា ដៃចង្កូត គឺខុសគ្នាពីស៊េរីមុន ពោលគឺមិនឃើញប៊ូតុងឡើយ តែជំនួសមកវិញដោយការថាច់ស្គ្រីន ដោយមានអេក្រង់សងខាង នៅស្នូលកណ្តាលដៃចង្កូត។ ចំណែកប្រព័ន្ធកម្សាន្តគឺមានអេក្រង់ធំមួយ (មិនបានបញ្ជាក់ទំហំ) គឺលានចេញ និងមិនដាក់លឹបចូលក្នុងផ្ទៃតាប្លូរថយន្តដូចស៊េរីចាស់ដែលមានអេក្រង់២នោះទេ។
ចំពោះកម្លាំងម៉ាស៊ីនរបស់ Range Rover 2022 ត្រូវបានគេដឹងថា វាប្រើម៉ាស៊ីន V8 turbocharge ចំណុះ ៤,៤លីត្រ និងប្រើប្រព័ន្ធ plug-in hybrid ទៀតផង ប៉ុន្តែមិនបានបង្ហាញឱ្យដឹងពីកម្លាំងសេះ និងកម្លាំងរមួលឡើយ។
បើទោះបីជា Range Rover ស៊េរីថ្មីនេះ នៅតែរក្សាទំហំដដែលពោលគឺប្រវែង ទទឹង កម្ពស់ និងគម្លាតពីកង់មុខ ទៅកង់ក្រោយ ប៉ុន្តែគេមិនរំពឹងថា វានឹងមិនមានកៅអីលើសពី៥នោះទេ។
រថយន្តនេះ អាចមានតម្លៃចាប់ពី ១០ម៉ឺនដុល្លារឡើងទៅ ដោយគ្រោងនឹងដាក់លក់នៅអំឡុងត្រីមាសទី១ ឆ្នាំ២០២២៕
ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕