មាន សូនីតា ជាតារាម៉ូដែលខ្មែរដំបូង ខំហោះពីខ្មែរដល់បារាំង ឡើងដើរម៉ូដក្នុងព្រឹត្តិការណ៍សំខាន់ឆ្នាំនេះ
- 2022-01-29 03:36:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មាន សូនីតា ជាតារាម៉ូដែលខ្មែរដំបូង ខំហោះពីខ្មែរដល់បារាំង ឡើងដើរម៉ូដក្នុងព្រឹត្តិការណ៍សំខាន់ឆ្នាំនេះ
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២២ គឺជាព្រឹត្តិការណ៍ ដើរបង្ហាញម៉ូដធំមួយ នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំងគឺ កម្មវិធីបង្ហាញម៉ូដ Maison Cardin Collection 3022 ដោយមានវត្តមានរបស់តារាបង្ហាញម៉ូដជាច្រើន ក្នុងនោះក៏មានកញ្ញា មាន សូនីតា ដែរ។
វាពិតជាឱកាសពិសេស និងជាមោទកភាពធំមួយសម្រាប់កញ្ញា មាន សូនីតា ក្នុងការឡើងបង្ហាញវត្តមានលើឆាកអន្តរជាតិនៅពេលនេះ។ ក្នុងរាត្រីដ៏មនោរម្យនោះដែរ នីតា បានដើរម៉ូដ ដោយបង្ហាញឈុតចំនួន ៣ គឺ ពណ៌ខៀវមួយ ពណ៌ខ្មៅមួយ និងរ៉ូបបៃតងមួយ។ ទោះបីមិនបានទៅគាំទ្រផ្ទាល់ ប៉ុន្តែមានអ្នកគាំទ្រជាច្រើននាក់ ផ្ញើនូវការលើកទឹកចិត្ត និងសាទរពីចម្ងាយ ពីកម្ពុជាទៅ ចំពោះតារាស្រីរូបនេះទាំងកណ្ដាលអាធាត្រ។
អ្វីដែលសំខាន់ កម្មវិធីនេះដែរ ត្រូវបានរៀបចំឡើងជាពិសេសនៅ National Air and Space Museum ក្នុងបំណងឧទ្ទិសដល់ស្ដេចច្នៃម៉ូដជើងចាស់ Pierre Cardin ដែលបានទទួលមរណភាពកាលពីឆ្នាំ ២០២០៕
ទស្សនាវីដេអូទាំងស្រុងដូចខាងក្រោម៖