ពិសេសលើសស្មាន! កម្មវិធី Show Me Something 2022 ជុំសុទ្ធតែតារាល្បីចូលរួម និងដើរម៉ូដ
- 2022-02-05 21:42:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិសេសលើសស្មាន! កម្មវិធី Show Me Something 2022 ជុំសុទ្ធតែតារាល្បីចូលរួម និងដើរម៉ូដ
ចន្លោះមិនឃើញ
កម្មវិធី «SHOW ME SOMETHING 2022» បានប្រព្រឹត្តិទៅយ៉ាងគគ្រឹកគគ្រេង និងរលូនកាលពីល្ងាចមិញ ដោយមានការចូលរួមពីសំណាក់តារាម៉ូដែល និងភ្ញៀវកិត្តិយសជាច្រើន ពិសេសតារាល្បីៗ។
នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ កម្មវិធី «SHOW ME SOMETHING 2022» បានបង្ហាញមុខជាថ្មី ក្រោយអវត្តមាន ២ឆ្នាំ នៅឆ្នាំ ២០២០ និង ២០២១។ វិលមកវិញជាលើកទី ២ នេះ ជាការរៀបចំដោយផ្ទាល់ពី Mapa Fashion Design Academy នៅ FT Gallery (Factory Phnom Penh)។ កម្មវិធីត្រូវបានចូលរួម ទៅដោយភ្ញៀវកិត្តិយសជាច្រើន ក្នុងនោះក៏មានតារាល្បីៗ និង Influencer កំពុងមានឥទ្ធិពលជាច្រើនផងដែររួមមាន៖ ស៊ីណូរ៉ា រ័ត្ន ចេនណា វណ្ណៈ បូរមី សូហ្វីតា Rainniedara ក្រុម PeyPey Dy និងបុគ្គលល្បីៗផ្សេងទៀត។
ងាកមកមើលតារាម៉ូដែលវិញមានទាំងជាតិ និងអន្តរជាតិមានដល់ទៅ ៧០រូប ជុំគ្នាបង្ហាញនូវឈុតដែលជាការច្នៃម៉ូដផ្ទាល់ពី អ្នករចនាម៉ូដឆ្នើមមានទឹកដៃជាច្រើននាក់។ ម្នាក់ៗដើរម៉ូដជាមួយនឹងទឹកមុខម៉ឺងម៉ាត់ ហើយគ្រប់គ្នាសុទ្ធតែទទួលបានការចាប់អារម្មណ៍ខ្លាំង។
ទស្សនាបណ្ដុំរូបភាពច្បាស់ៗត្រជាក់ភ្នែកដូចខាងក្រោម៖