រឿងធំ! Facebook និង IG នឹងត្រូវបិទ មិនអាចបើកបានទេក្នុងប្រទេសទាំងនេះ
- 2022-02-06 19:44:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងធំ! Facebook និង IG នឹងត្រូវបិទ មិនអាចបើកបានទេក្នុងប្រទេសទាំងនេះ
ចន្លោះមិនឃើញ
ប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុប កំពុងប្រើប្រាស់សេវាកម្មបណ្ដាញសង្គម Facebook និង Instagram នឹងមិនអាចបើកចូលបាននោះទេប្រសិនបើ Meta ដែលជាក្រុមហ៊ុនមេ មិនអាចដំណើការ ផ្ទេរ រក្សាទុក និងផ្លាស់ប្តូរទិន្នន័យ (data) បច្ចុប្បន្នពី European Servers ទៅកាន់ American Servers ។
ខណៈកំពុងប្រឈមមុខនឹងផ្លូវច្បាប់ ប្រសិនបើមិនអាចធ្វើបានទេ នោះ Meta នឹងត្រូវផ្អាកសេវាកម្មបណ្ដោះអាសន្នរបស់ខ្លួនយ៉ាងយូរបំផុតនៅត្រឹមពាក់កណ្ដាលឆ្នាំ ២០២២ ។
ករណីនេះកំពុងតែប្រទាំងប្រទើសគ្នារវាង សហភាពអឺរ៉ុបនិង Meta លើប្រធានបទ Transatlantic Data Transfers (ច្បាប់កំណត់ការរក្សាទុកទិន្ននន័យ) ដែលនៅក្នុងនោះមានលក្ខខណ្ឌមួយចំនួន មិនទាន់មានការឯកភាពគ្នានៅឡើយទេ និងមានរឿងរ៉ាវពាក់ព័ន្ធជាច្រើនទៀតដូចជា Targeted ads-អតិថិជនគោលដៅសម្រាប់ការផ្សាយពាណិជ្ជកម្ម ។
រំឮកផងដែរថា កាលពីឆ្នាំ ២០២០ ក្រុមហ៊ុនលោក Mark Zuckerberg និងសហភាពអឺរ៉ុប ធ្លាប់បានធ្វើកិច្ចព្រមព្រៀង EU-US data transfer មួយឈ្មោះថា “Privacy Shield” ដោយឈរលើគោលការណ៍រក្សាឯកជនភាពអ្នកប្រើប្រាស់ក្នុងតំបន់អឺរ៉ុប សម្រេចដោយ តុលាការយុត្តិធម៍សហភាពអឺរ៉ុប។ ក្នុងឆ្នាំដដែលនោះ គណកម្មការរក្សាឯកជនភាពនៃ សាធារណរដ្ឋអៀឡង់ រកឃើញថា Meta បានបំពាន និងមិនអនុវត្តតាមកិច្ចព្រមព្រៀងដាក់ចេញដោយ EU ។ ដូចនេះ ទើបកើតមានរឿងជាបន្ដបន្ទាប់ សូមរង់ចាំភាគបន្ត៕