កម្សួលភ្លើងកំហឹង នាយប្រុញ និងAdmin ត្រូវបានពន្លត់ ភាគីម្ខាងៗនៅតែមានឱកាសល្អ

  • 2022-04-26 20:25:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជម្លោះបែកផ្សែងរវាងនាយប្រុញ និងAdmin គង់ សុកាន ជិត១សប្ហាហ៍ បានបិទបញ្ចប់ហើយកាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។ ក្រោមការសម្របសម្រួលជម្លោះដោយអគ្គនាយកក្រុមហ៊ុនគ្រួសារកក់ក្ដៅ គឺលោកឧកញ៉ា សម្បត្ដិ នៅតែផ្ដល់ឱកាសការងារសម្រាប់អ្នកទាំងពីរ។

ឧកញ៉ា សប្បត្ដិ និយាយថា បន្ទាប់ជួប និងជជែកគ្នាដោយផ្ទាល់អស់រយៈពេលប្រមាណ៣ម៉ោង ភាគីទាំងសងខាងបានទទួលកំហុសរៀងៗខ្លួន ហើយឈានដល់ទទួលបានដំណោះស្រាយឈ្នះៗទាំងសងខាង។ លោកបញ្ជាក់ថា បញ្ហាកើតចេញមកពីរឿងតូចបំផុត គឺការយល់ច្រឡំគ្នាទៅវិញទៅមក។

ឧកញ៉ាសម្បត្ដិ៖ “ខ្ញុំនៅតែរក្សាAdmin គង់ កាន ឲ្យបំរើការងារដដែល ហើយរក្សាប្រុញដូចគ្នា តែពេលនេះប្រុញបានត្រលប់ទៅផ្ទះវិញសិន ព្រោះនាំរថយន្តទៅឲ្យដល់ផ្ទះ។ បើពួកគាត់ត្រជាក់រៀងៗចាប់ដៃគ្នាពេលណា ខ្ញុំនឹងបង្ហាញ តែបើគាត់ធ្វើរៀងៗខ្លួន ក៏ជាការសំរេចចិត្តរបស់ពួកគាត់”។

យោងតាមលទ្ធផលដោះស្រាយបង្ហាញជាសាធារណៈតាមរយៈវីដេអូ កាលពីល្ងាចថ្ងៃទី២៦ ខែមេសា ប្រុញ និងឪពុក-ម្ដាយ បានឡើងមកដល់ក្រុមហ៊ុន ដើម្បីដោះស្រាយបញ្ចប់រឿងរ៉ាវដែលបានកើតឡើង។ ប្រុញ ទទួលបានឡាន១គ្រឿង ដែលជាអំណោយរបស់លោកឧកញ៉ាដែលធ្លាប់ប្រកាសថាឲ្យប្រុញនោះ គឺប្រគល់ឲ្យទៅប្រុញជាម្ចាស់កម្មសិទ្ធតែម្នាក់គត់។

ក្រៅពីនោះ Admin គឺលោក គង់ សុកាន បានប្រគល់ម៉ូតូ១គ្រឿងដែរ ដល់នាយប្រុញ ដែលលោកបានទិញឲ្យប្រុញកាលនៅធ្វើការជាមួយគ្នាមុនបានស្គាល់លោកឧកញ៉ា៕

ជិន សុភ័ក្ដ្រ