Amber Heard បដិសេធថា មិនបានបត់ជើងធំលើគ្រែ ដូច Johnny Depp ចោទទេ

  • 2022-05-16 22:46:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីសម្រេចចែកផ្លូវគ្នារួច នៅថ្ងៃច័ន្ទ ទី១៥ ខែឧសភា ការកាត់ក្តីពីបទ បរិហារកេរ្តិ៍រវាង Johnny Depp និង Amber Heard ក៏បានបន្ត។ ក្នុង​នាម​ជាសាមីខ្លួន តារា​ស្រី​កើត​ឆ្នាំ ១៩៨៦ បាន​ឆ្លើយ​សំណួរ​ទាក់​ទង​នឹង​ការ​ចោទ​ប្រកាន់​ពី​ការ​បន្ទោរ​បង់ (បត់ជើងធំ) ​លើ​គ្រែ​កាលពីខែ មេសា ឆ្នាំ ២០១៦។

Johnny Depp

មុនពេលនោះ ពេលផ្តល់សក្ខីកម្មនៅក្នុងតុលាការនៅថ្ងៃទី ២០ ខែមេសា តារាសម្ដែង **Johnny Depp** បាននិយាយថា លោកបានឃើញ រូបថតលាមកមនុស្ស នៅលើគ្រែរបស់ខ្លួន និង **Amber** នៅផ្ទះ ដែលស្ថិតក្នុងទីក្រុង **Los Angeles** បន្ទាប់ពីមានការឈ្លោះប្រកែកគ្នាក្នុងថ្ងៃខួបកំណើតអាយុ **៣០** ឆ្នាំរបស់ **Amber**។

Amber Heard

តារាសម្តែង អាយុក្បែរ ៦០ឆ្នាំរូបនេះ​បាន​ បានច្រានចោល ការលើកឡើងថា លាមកនោះ ជារបស់សត្វសុនខចិញ្ចឹម។ នោះក៏ដោយសារតែ លោកបានរស់នៅជាមួយពួកគេជាច្រើនឆ្នាំ ហើយបានចិញ្ចឹមយ៉ាងល្អ ដោយបែងចែករវាងមនុស្ស និងសត្វឆ្កែ។

ទោះជាយ៉ាងណា នៅថ្ងៃទី២៨ ខែមេសា លោក Starling Jenkins III ដែលជាអ្នកបើកបរ និងជាអង្គរក្សយូរឆ្នាំរបស់ Johnny Depp បាន​និយាយ​ថា​ Amber ជាអ្នកសារភាពខ្លួនឯង ថា​បាន​ជុះលើគ្រែនោះ ពេល​ដែលអ្នកទាំង ២ ទៅលេង Coachella ជាមួយគ្នានៅឆ្នាំ ២០១៦នោះ។

ងាកទៅ Amber វិញ បានឆ្លើយតបនឹងការចោទប្រកាន់ខាងលើ ដោយបដិសេធយ៉ាងម៉ឺងម៉ាត់ថា មិនមែនជាការលេងសើចដោយចេតនានោះទេ ហើយក៏លើកឡើងដដែលៗថា នាងមិនចាំថាធ្លាប់បាននិយាយជាមួយ Jenkins អំពីរឿងនេះដូចគ្នា។

តារាស្រីរូបនេះ​ បាននិយាយថា "ពិរុទ្ធជន" បានទម្លាក់កំហុសនេះ​មក​លើនាង ឯកាកសំណល់ដែលនៅលើគ្រែនោះដែរ ក៏ចេញពីឆ្កែចិញ្ចឹមរបស់ Johnny ដែរ ។ ផ្អែកតាមសម្ដី Amber បាន​ឲ្យដឹងទៀតថាដោយសារ Johnny សេពគ្រឿងញៀនកាលពីនៅក្មេង ទើប Boo (ឆ្កែរបស់ Johnny) មានបញ្ហាជាមួយនឹងការគ្រប់គ្រងការជុះ។ ឆ្កែ​នេះ​តែងតែ​ឡើង​លើ​គ្រែ​ប្តី​ប្រពន្ធ​មួយគូនេះ​ជា​ញឹកញាប់ ហើយ​នៅ​ថ្ងៃ​កើតហេតុ​នោះ ក៏វា​ធ្វើ​ដូច្នេះ​ដែរ ។

Amber បានបន្ថែមថា ដោយសារនៅពេលនោះនាងកំពុងរៀបចំខ្លួន ដើម្បីទៅមហោស្រពតន្ត្រី Coachella ដូច្នេះនាងមិនបានចាប់ភ្លឹកនូវអ្វីដែលបានកើតឡើងនោះទេ។ បន្ទាប់​មក​នាង ​និង​មិត្ត​ភក្តិ​ក៏​បាន​ចាក​ចេញ​ ដោយ​មិន​បាន​មើល​លើ​គ្រែ។

ក្នុងអំឡុងពេលនៃសវនាការនោះដែរ Amber Heard បាន​លើកឡើងថា ​​នាងត្រូវរងនូវអំពើ​ហិង្សា​លើ​រាង​កាយជាលើកដំបូង គឺ​នៅ​ឆ្នាំ​២០១២ មិនមែន​ឆ្នាំ​ ២០១៣ ដូច​ការ​លើក​ឡើង​កន្លង​មក​នោះ​ទេ។

យោងតាម Amber អតីតស្វាមីរូបនេះបានទះកំផ្លៀងនាងជាច្រើនដង ដោយសារតែនាងសើចនឹងពាក្យដែលលោកបានសាក់ថា "Wino Forever"។ នេះជាស្នាមសាក់ដែល Johnny កែពីស្នាមសាក់មុនរបស់ខ្លួន "Winona Forever" បន្ទាប់ពីបែកគ្នាជាមួយអតីតមិត្តស្រី Winona Ryder

លើសពីនេះ មេធាវីរបស់ Amber ក៏បានបញ្ជូនរូបថតជា​ច្រើនសន្លឹកតារាស្រីរូបនេះ ដល់តុលាការ។ រូបទាំងនោះ បង្ហាញច្បាស់នៅពេលនាងចូលរួមក្នុងកម្មវិធី​កំរាលព្រំក្រហម ទាំងដែលមានរបួសជាប់ខ្លួន ហើយរបួសនោះហើយ ដែលគេជឿថាមកពីការវាយតប់ជាមួយ Johnny Depp

ប្រភព៖ Kenh14