សរុបព័ត៌មានចុងក្រោយ ទាក់ទងនឹង​ការចាប់ខ្លួន Li Yifeng ក្រោយផ្ទុះថាបានប្រព្រឹត្តិអំពើផ្លូវភេទខុសច្បាប់

  • 2022-09-11 18:57:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចុងសប្ដាហ៍កន្លងទៅ មានរឿងភ្ញាក់ផ្អើលថ្មីមួយទៀតហើយបានផ្ទុះឡើងក្នុងពិភពសិល្បៈចិន ទាក់ទងនឹង​ Li Yifeng តារាសម្ដែង​ប្រុសដែលកំពុង​សាងភាពល្បីល្បាញ ហើយ​បែរជា​មាន​ព័ត៌មាន​ថា​លោកប្រព្រឹត្តិអំពើអសីលធម៌ (ប្រើសេវាផ្លូវភេទបំពេញចំណងតណ្ហា) ខុសច្បាប់ជាច្រើនដង។

ផ្អែក​តាមការចេញផ្សាយរបស់វិបសាយព័ត៌មាន​ Sohu បាន​ឲ្យដឹង​នៅ​ថ្ងៃទី ១០ ខែកញ្ញាថា ក្រុមប៉ូលីសក្រុងប៉េកាំង បានបើកការស៊ើបអង្កេតករណីព្រហ្មទណ្ឌ ហើយបាន​ចាប់ខ្លួន តារា​សម្ដែង Li Yifeng ភេទប្រុស អាយុ ៣៥ឆ្នាំ ក្រោយលោកបាន​សារភាពថា​ពិតជា​បាន​ប្រព្រឹត្តិអំពើពេស្យចារ្យខុសច្បាប់ច្រើន​ដង។

ជាក់ស្ដែង​ បន្ទាប់​ពីព័ត៌មាននេះ​ត្រូវ​បាន​បញ្ជាក់ថា​ជា​ការពិត មហាជន ពិសេសអ្នក​ប្រើបណ្ដាញសង្គម ពិតជា​មាន​ការភ្ញាក់ផ្អើល​ជា​ខ្លាំង​ សឹង​មិនចង់ជឿថា​ជារឿង​ពិត។ ឯបណ្ដា Brand ធំៗ ដែល​ធ្លាប់បានសហការជាមួយនឹង Li Yifeng រួមមាន Prada, Sensodyne, Luk Fook Jewelry, Panerai, Remy Martin ក៏បានផ្ដាច់កុងត្រាដៃគូជាមួយនឹង​លោក​ដែរ ដោយពួកគេ​បាន​ប្រកាសផ្លូវការ មិនមាន​ពាក់ព័ន្ធ​អ្វី​នឹង​គ្នា​ទៀតទេ។

ក្រៅពីនេះ Li Yifeng ក៏ត្រូវ​ប្រឈម​នឹង​គ្រោះ​ធំ​មួយទៀតដែរ គឺ​ទំនងជា​ត្រូវ​ចូលក្នុងបញ្ជីខ្មៅ ពោល​គឺត្រូវ​បាន​ហាមប្រាម ដោយមិនអាចឲ្យចេញ​មុខក្នុងពិភពសិល្បៈទៀតទេនាពេល​អនាគត៕

ប្រភព៖ Kenh14   អត្ថបទ៖ ធារី