ពីស្ទឹងត្រែង ទៅហូលីវូដ ឌូ ពុទ្ធម៉ូលីតា បានប្រែកាយ Kim Kadarshian តួអង្គក្នុងរឿង "X-MAN"
- 2022-10-30 23:35:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពីស្ទឹងត្រែង ទៅហូលីវូដ ឌូ ពុទ្ធម៉ូលីតា បានប្រែកាយ Kim Kadarshian តួអង្គក្នុងរឿង "X-MAN"
ចន្លោះមិនឃើញ
ឌូ ពុទ្ធម៉ូលីតា គឺជាអ្នកផាត់មុខក្នុងវិស័យកុន នៅសហរដ្ឋអាមេរិក ដែលមានបទពិសោធអស្ចារ្យ និងបានបង្ហាញស្នាដៃរាប់ភ្លេចក្នុងវិស័យនេះ ដោយរួមការងារជាមួយនឹងតារាហូលីវូដជាច្រើននាក់។
ដូចពេលនេះជាដើម អ្នកនាង **ឌូ ពុទ្ធម៉ូលីតា** ទទួលបានឱកាសពិសេស សហការជាមួយនឹង ក្រុម **Nocturnal Design** ហើយបានបង្ហាញស្នាដៃ តាមរយៈការផាត់មុខបែប Halloween ឲ្យតារាទូរទស្សន៍ ជាម៉ូដែល និងជាតារាហូលីវូដ **Kim Kardashian** ក្នុងឱកាសទិវានេះ ទៀតផង។
អ្វីដែលបានបង្ហាញពេលនេះ ពិតជាពិសេស ហើយទទួលបានការសាទរជាច្រើនពីជនរួមជាតិខ្មែរ ព្រោះទឹកដៃនៃការតុបតែងរបស់អ្នកនាង ម៉ូលីតា ពិតជាមិនអាចមើលរំលងបានឡើយ។
ស្ត្រីកម្ពុជាដែលមានស្រុកកំណើត មកពីខេត្តស្ទឹងត្រែងរូបនេះ បានពុះពារនឹងឧបសគ្គជាច្រើនទម្រាំ មានដូចថ្ងៃនេះ។ ងើបរើបំរះពីជីវិតជាក្មេង ដែលចេញពីគ្រួសារក្រីក្រ រស់នៅខ្ទមតូច សង់ក្នុងដីសាលារៀន ប៉ុន្តែ ម៉ូលីតា អាចប្រឹងដើរផង រត់ផង ដើម្បីឈោងចាប់ក្ដីសុបិនខ្លួនទាល់តែបានជោគជ័យជាបន្តបន្ទាប់៕