ខ្លោចចិត្ត ម្ដាយរបស់តារាកូរ៉េ ស្លាប់ក្នុងហេតុការណ៍ Itaewon យំឱបស្បែកជើងកូនប្រុសទន្ទឹងមើលផ្លូវ
- 2022-11-03 19:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លោចចិត្ត ម្ដាយរបស់តារាកូរ៉េ ស្លាប់ក្នុងហេតុការណ៍ Itaewon យំឱបស្បែកជើងកូនប្រុសទន្ទឹងមើលផ្លូវ
ចន្លោះមិនឃើញ
បណ្ដាលអ្នកគាំទ្រនៅតែមិនអស់ និងខ្លោចចិត្តអាណិតជាខ្លាំង បន្ទាប់ពីហេតុការណ៍ Itaewon បានឆក់យកជីវិតមនុស្សប្រមាណ ១៥០ នាក់ក្នុងនោះម្នាក់ជាតារាសម្ដែង Lee Ji Han ដែលរហូតមក ដល់ ពេលនេះ ម្ដាយរបស់លោកនៅតែទន្ទឹងចាំកូន ដោយបានដើរយំពេញផ្លូវព្រមទាំងឱបស្បែកជើង ជាប់ក្នុងទ្រូង។
ក្រុមអ្នកសារព័ត៌មានបានប្រម៉ាញ់រូបភាពសែនក្ដុកក្ដួលមួយសន្លឹក ដោយបង្ហាញពីសកម្មភាពម្ដាយរបស់ តារាសម្ដែងកូរ៉េវ័យទើបតែ ២៤ ឆ្នាំ អ្នកស្រីបានដើរយំនៅតាមដងផ្លូវព្រមទាំងឱបស្បែកជើង Lee Ji Han ក្នុងទ្រូង។ រូបភាពមួួយសន្លឹកនេះ ពិតជាប្រហារចិត្តមហាជន ឱ្យទប់ទឹកភ្នែកស្ទើរមិនជាប់ ដោយ ភាពសោកស្ដាយ និងសោកសៅខ្លាំងបំផុត។
កាលពីថ្ងៃទី ៣ ខែវិច្ឆិកា មានការរាយការណ៍ថា ម្តាយរបស់តារាសម្ដែង Lee Ji Han បានទៅមជ្ឈ មណ្ឌល Lost and Found ក្នុងទីក្រុង Itaewon ដើម្បីទទួលរបស់របរកូន ប្រុសរបស់ អ្នកស្រី។ អំឡុងពេលសម្ភាសខ្លីជាមួយ សារព័ត៌មាន ម្តាយរបស់ Lee Ji Han បានឱបស្បែកជើងកូនហើយយំ។
អ្នកស្រីថ្លែង៖ "តើខ្ញុំធ្វើដូចម្តេច? ខ្ញុំបានទៅជុំវិញមន្ទីរពេទ្យហើយមានតែសាកសពមួយ។ ដូច្នេះខ្ញុំបាន ធ្វើ CPR ប៉ុន្តែគាត់មិនភ្ញាក់ទេ។ កូនប្រុសរបស់ខ្ញុំស្អាត គាត់គឺជាកំណប់របស់ខ្ញុំ"។
សូមរម្លឹកផងដែរថា Lee Ji Han បានទទួលមរណភាពនៅយប់ថ្ងៃទី ២៩ ខែតុលា ក្នុងហេតុការណ៍រត់ជាន់គ្នានៅ Itaewon ក្រុង Yongsan-gu ទីក្រុងសេអ៊ូល៕