ស៊ីន ជេននី ចាប់អាជីពសម្ដែងបានយ៉ាងល្អក្នុងពេលដ៏ខ្លីបែបនេះ ក៏ព្រោះតែ ស៊ីន យូប៊ីន
- 2022-11-21 00:39:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ីន ជេននី ចាប់អាជីពសម្ដែងបានយ៉ាងល្អក្នុងពេលដ៏ខ្លីបែបនេះ ក៏ព្រោះតែ ស៊ីន យូប៊ីន
ចន្លោះមិនឃើញ
ស៊ីន ជេននី ដែលជាប្អូនស្រីបង្កើតរបស់តារាសម្ដែង ស៊ីន យូប៊ីន បានបង្ហាញលទ្ធភាពដែលខ្លួនអាចក្ដាប់បានតួអង្គសំខាន់ក្នុងរឿង“លួចស្នេហ៍គូដណ្ដឹង"ដែលជាខ្សែភាពយន្ដភាគដំបូងរបស់ខ្លួន ហើយអាចឈរនៅមុខកាម៉េរាថតស្ពតពាណិជ្ជកម្មល្បីៗបានដោយងាយ បើទោះបីជាកញ្ញាទើបប្រឡូកក្នុងអាជីពនេះក្ដី។
ទើបមានវ័យ ២០ឆ្នាំ ស៊ីន ជេននី និយាយថា ក្រៅពីការសិក្សាឆ្នាំទី១ ផ្នែកគូរប្លង់ កញ្ញាក៏ផ្ដើមប្រឡូកក្នុងវិស័យសិល្បៈកាលពីចុងឆ្នាំ២០២១ តាមរយៈការថតស្ពតពាណិជ្ជកម្ម និងថតMV។ ការរលាស់ខ្លួនពីសិស្សទៅជាតារាសម្ដែងដ៏មានប្រជាប្រិយយ៉ាងលឿនបែបនេះ ក៏មានការចង្អុលបង្ហាញបន្ថែមពីបងស្រីដែរ។
ស៊ីន ជេននី មិនដឹងថាកញ្ញាត្រូវប្រើពេលល្បួងយកបេះដូងមហាជនប៉ុន្មានឆ្នាំទៀតទេ ទើបមានអ្នកគាំទ្រច្រើន ហើយអ្នកសិល្បៈដូចគ្នាទទួលស្គាល់ពីសមត្ថភាពរបស់ខ្លួន។ ប៉ុន្ដែបងស្រីដែលជាអ្នកជំរុញ លើកទឹកចិត្ដឲ្យកញ្ញាចាប់យកអាជីពនេះ គឺគាត់នៅតែប្រាប់បទពិសោធន៍ថ្មីៗទាក់ទងនឹងការថតគ្រប់សាច់រឿង ហើយកញ្ញាក៏ខំប្រឹងខ្លួនឯងណាស់ដែរ។
ស៊ីន ជេននី៖ “ខ្ញុំតែងតែហាត់សម្ដែងម្នាក់ឯងនៅមុខកញ្ចក់…ឃើញថាប្រសើរច្រើន ហើយបានបងយូប៊ីន និងបងៗនៅក្នុងធីមជួយណែនាំថែម គឺទៅលឿនមែនទែន ទទួលស្គាល់ខ្លួនថាកើនលឿនមែនទែន”។
ទាក់ទងនឹងតារាសម្ដែងស្រីទើបរះថ្មីលើវិថីសិល្បៈនេះ គេសង្កេតឃើញកញ្ញា ស៊ីន យូប៊ីន ដែលមហាជនទទួលស្គាល់ថាជាតារាស្រីសម្ដែងបែបតួអង្គស្លួត មនោសញ្ចេតនា បែបស៊ីអារម្មណ៍ តែងតែនាំប្អូនស្រីទៅចូលរួមស្ទើរគ្រប់កម្មវិធីសិល្បៈ។ នៅពីក្រោយអ្វីដែលយើងមើលឃើញនេះ ត្រូវបានប្អូនស្រីរបស់ យូ ប៊ីន ទម្លាយថា នាងគឺជាបងស្រីជួយទាំងស្មារតី និងបង្កើនសមត្ថភាពប្អូនស្រីរហូតមហាជនស្គាល់ច្រើន៕