បវរកញ្ញា ម៉ិកស៊ិក ម្នាក់ឆក់ចរន្តអគ្គិសនីដាច់ផ្ងារ អំឡុងពេលឡើងប្រកួតលើកឆាក

  • 2022-11-30 23:39:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះបណ្ដាមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ដំណឹងរបស់បវរកញ្ញាប្រទេស ម៉ិកស៊ិក ម្នាក់ត្រូវបានឆក់ចរន្ដអគ្គិសនីអំឡុងពេលដែលនាងកំពុងដើរបង្ហាញម៉ូដក្នុងឈុតតំណាងជាតិ។

យប់ចុងក្រោយនៃការប្រលងបវរកញ្ញា Sahuayo 2022 នៅរដ្ឋ Michoacán បវរកញ្ញាម៉ិកស៊ិក Andrea Victor ត្រូវបានឆក់ចរន្ដអគ្គិសនីពេលដែលនាងយកដៃទៅកាន់មេក្រូលើ ឆាកបង្ហាញម៉ូត។ Andrea Victor រងរបួសត្រូវដៃខាងស្ដាំរបស់នាងបន្ទាប់ពីជួបឧបទ្ទវហេតុនេះ។

Andrea Víctor គឺជាមនុស្សដំបូងគេដែលបានបង្ហាញខ្លួនក្នុងសំលៀកបំពាក់ជាតិ។ នៅពេល ដែលការដើរឡើងដល់ចុងបញ្ចប់នៃឆាក ដែលជាកន្លែងដាក់មីក្រូហ្វូន Andrea បានចាប់វាដោយដៃ ស្តាំរបស់នាង ក៏ស្រាប់តែដួលលើឆាកៗភ្លាមៗតែម្ដង។ ខណៈពេលនោះបុគ្គលិកកម្មវិធីបានប្រញាប់ ប្រញាល់ជួយ Andrea ឱ្យរួចផុតពីគ្រោះថ្នាក់ដ៏គ្រោះថ្នាក់នេះ។ ពិធីករនិយាយទាំងភ័យស្លន់ស្លោថា៖ «នាងត្រូវចរន្តអគ្គិសនីឆក់” ប៉ុន្តែជាសំណាងល្អ Andrea មិនរងបួសធ្ងន់ធ្ងរទេ

ប្រភព៖ news.zing.vn   ប្រែសម្រួល៖ Kesor