ចាំអត់! ជិតចូលឆ្នាំខ្មែរកាលពីឆ្នាំមុន ផ្ទុះបទ «ផ្លូវទៅផ្ទះម៉ែក្មេក» ទៅដល់ណា ក៏ឭតែបទហ្នឹង

  • 2023-03-12 21:10:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បាំងតែ១ខែទៀត​ប៉ុណ្ណោះ នឹង​ដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរហើយ ឆ្នាំនេះ​ក៏នឹងរឹតតែសប្បាយ​ខ្លាំងជាងឆ្នាំមុនផងដែរ។ តែយ៉ាងណា ក្នុងរដូវ​ចូលឆ្នាំ អ្វីដែល​មិនអាច​ផ្តាច់បាន​ពីអារម្មណ៍ប្រជាជនខ្មែរ​នោះគឺ​បទចម្រៀង។

បើរំលឹក​ទៅកាលពីអំឡុងចូលឆ្នាំខ្មែរ ឆ្នាំ២០២២ គឺគេពិតជាមិនអាច​ភ្លេចទេថា បទ «ផ្លូវទៅផ្ទះម៉ែក្មេក» ដែលច្រៀង Cover ដោយ​កញ្ញា មាស នីតា បានផ្ទុះកក្រើក​ខ្លាំង​ដូចជំនាន់បទ «អាប៉ូយកូនឪ» របស់នាយពាក់មី កាលពីឆ្នាំ​២០១៤ផងដែរ។

បទចម្រៀង Cover នេះ ត្រូវបាន​ចាក់ស្តាប់ និងច្រៀងលេងកម្សាន្ត​យ៉ាងព្រោងព្រាត​ ដិត​ជាប់​មកទល់ពេលនេះ ហើយ​ឥឡូវនេះទៀតសោត​ ក្នុងពេល​ជិត​ដល់រដូវចូលឆ្នាំផងនោះ គ្រាន់តែឭបទចម្រៀងនេះ គឺមានអារម្មណ៍​សប្បាយរីករាយ​រួចជាស្រចទៅហើយ។

ចំណែក​បទចម្រៀង​មួយទៀត​ដែលល្បីខ្លាំងផងដែរកាលពីឆ្នាំមុននោះ គឺបទ «ឆារ៉ាក្រមុំបង»​ ច្រៀងដោយ ខេម ក្នុងផលិតកម្ម Galaxy Navatra។ បទនេះល្បី​ខ្លាំងណាស់ ក្នុង TikTok ដែល​អ្នកប្រើប្រាស់​បានកាត់តភ្ជាប់ជាមួយវីដេអូ​លេងបាញ់ទឹក​យ៉ាងសប្បាយរីករាយ​ផងដែរ៕

អត្ថបទ៖ សំភី