ក្រសួងអប់រំ ហាម​មិនឱ្យលេងបាញ់ទឹក ប៉ាតម្សៅ និងដុតផាវ តាមសាលារៀនដាច់ខាត

  • 2023-03-16 00:51:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុង​ឱកាស​ត្រៀមអបអរសាទរ និង​ថ្ងៃប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិខ្មែរ ក្រសួង​អប់រំ យុវជន និងកីឡា បាន​ណែនាំ​ដល់​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន​ ហាមឃាត់ និង​ទប់ស្កាត់​រាល់ល្បែង​ទាំងឡាយណា ដែល​មិនមែន​ជាល្បែង ឬរបាំ​ប្រជាប្រិយខ្មែរ និង​ល្បែង​មួយចំនួន​ដែល​ប្រឈម​នឹងហានិភ័យ អសុវត្ថិភាព និងគ្រោះថ្នាក់ ដូចជា ដុត ឬបាញ់​ផាវ បាញ់ទឹក ជះទឹក លាបម្សៅ។ នេះបើតាមសេចក្តីណែនាំ​របស់ក្រសួងអប់រំ​ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ​២០២៣។

ជាមួយគ្នានេះដែរ ក្រសួង​ក៏បាន​ណែនាំ​ដល់​លោកគ្រូ អ្នកគ្រូ ក្រុមប្រឹក្សា​កុមារ ក្រុមប្រឹក្សា​យុវជន​ ជួយជំរុញ​លើកទឹកចិត្ត និងសម្របសម្រួល​ឱ្យប្អូនៗកុមារ សិស្សនុសិស្ស និងយុវជន លេងល្បែងដូចជា បោះអង្គញ់ ចោលឈូង ដណ្តើមស្លឹកឈើ និងទាញព្រ័ត្រ និងរបាំប្រជាប្រិយ​ខ្មែរ​ទាំងឡាយ ដូចជា រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ និងរបាំត្រុដិជាដើម៕

អត្ថបទ៖ សំភី