ត្រៀមបង់ថ្លៃភ្លើងទៅ! ក្នុងសប្តាហ៍នេះ ធាតុអាកាស​នឹងក្តៅខ្លាំងដល់ ៣៨អង្សារ

  • 2023-03-20 19:21:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងសប្តាហ៍នេះ កម្ពុជា ទទួល​ឥទ្ធិពល​ពីជ្រលង​សម្ពាធទាប​ខ្សោយ និងខ្យល់​បម្រែបម្រួល ដែល​ជាហេតុ​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុងការកកើត​ឡើង​នូវ​ស្រទាប់​កម្តៅ បណ្តាល​ឱ្យ​សីតុណ្ហភាព​កើននឹង​អាច​មានភ្លៀង​ដោយអន្លើ។ នេះបើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពធាតុអាកាសកម្ពុជា ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ​២០២៣។

ក្រសួង​បញ្ជាក់ថា ស្ថានភាព​បែប​នេះ នឹង​ធ្វើឱ្យ​តំបន់ទំនាប​កណ្តាល​ និងខ្ពង់រាប មានសីតុណ្ហភាព​អតិបរមា ពី ៣៦-៣៨អង្សារសេ ​ខណៈ​តំបន់មាត់សមុទ្រពី ៣៣-៣៥អង្សារសេ៕

សូម​អាន​លម្អិតក្នុងសេចក្តីជូនដំណឹងខាងក្រោមនេះ៖

អត្ថបទ៖ សំភី