តោះ! កំពតសង្ក្រាន្តឆ្នាំ២០២៣ ប្រកាសរៀបចំហើយ មើលៗមានកម្មវិធីសប្បាយអ្វីខ្លះ?
- 2023-03-26 20:15:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! កំពតសង្ក្រាន្តឆ្នាំ២០២៣ ប្រកាសរៀបចំហើយ មើលៗមានកម្មវិធីសប្បាយអ្វីខ្លះ?
ចន្លោះមិនឃើញ
រដ្ឋបាលខេត្តកំពត បានប្រកាសថា នឹងរៀបចំព្រឹត្តិការណ៍ «កំពតសង្ក្រាន្ត» រយៈពេល៣ថ្ងៃ នៅក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត បានឱ្យដឹងថា កម្មវិធីកម្សាន្តដែលត្រូវរៀបចំឡើងក្នុងព្រឹត្តិការណ៍កំពតសង្ក្រាន្តនេះ រួមមានដូចជា៖ ការលេងល្បែងប្រជាប្រិយ ការសម្តែងសិល្បៈ ការប្រគំតន្រ្តី (នៅឆ្នេរថ្មីកោះស្មៅ) ការប្រកួតប្រដាល់ក្បាច់គុនបុរាណខ្មែរ ការបាញ់ទឹករាំកម្សាន្ត (រង្វង់មូលទុរេន) ពិធីស្រង់ព្រះ ការបាញ់កាំជ្រួច ពិព័ណ៌ភូមិមួយផលិតផលមួយ ការតាំងបង្ហាញនំខ្មែរថែវប្បធម៌ (មុខសាលាខេត្ត) រួមនឹងការតុបតែងលម្អអគ្គិសនីបំភ្លឺតាមដងផ្លូវសាធារណៈសំខាន់ៗ និងរមណីយដ្ឋាននានាក្នុងខេត្តផងដែរ៕