ជិះពេលយប់តាមផ្លូវឈ្នះ ឈ្នះ ស្អាតប៉ុណ្ណឹង ហើយបើមើលពីលើអាកាសវិញគឺថា រកពាក្យអ្វីថ្លែងពុំបាន

  • 2023-03-31 00:04:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ននេះ ប្រសិន​បើអ្នកធ្វើដំណើរតាមមហាវិថីឈ្នះ ឈ្នះ ចាប់ពីស្ពានព្រែកព្នៅ ដល់ផ្លូវជាតិលេខ៦ គឺ​នឹងបានឃើញថា នៅតាមបណ្តោយផ្លូវនេះ ត្រូវបានរៀបចំកែលម្អយ៉ាងស្រស់ស្អាត ដូច​ជា អ៊ុតកៅស៊ូ អ៊ុតគំនូសចរាចរណ៍ថ្មី ភ្លើងបំភ្លឺ និង​កែលម្អសួនច្បារថ្មីជាដើម ដើម្បី​ត្រៀម​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេមខាងមុខនេះ។

យ៉ាងណាមិញ អ្នកកាន់តែប្លែកភ្នែក​ប្លែកអារម្មណ៍ខ្លាំងជាងនេះទៅទៀត នៅពេល​ធ្វើដំណើរ​តាមដងផ្លូវនេះ​នាពេលយប់ គឺសឹងតែមិនចាំបាច់​បើកចង្កៀង​រថយន្តម៉ូតូឡើយ ដោយមានភ្លើងបំភ្លឺ​យ៉ាងច្បាស់​ស្រស់ស្អាត។ កាន់តែ​ពិសេសទៀតនោះ អាជ្ញាធរ​រាជធានីភ្នំពេញ ក៏បានបង្ហោះវីដេអូ​ដែលបង្ហាញ​ពីទិដ្ឋភាពផ្លូវនេះពី​លើអាកាស​ទៀតផង។

សូមទស្សនាវីដេអូតាមរយៈលីងហ្វេសប៊ុកនេះ: https://fb.watch/jCflCvquWE/

អត្ថបទ៖ សំភី