កុំភ្លេច! ចូលរួមកម្សាន្ត “សង្ក្រាន្តកោះពេជ្រ” ជួបជាមួយតារាល្បីៗ
- 2023-04-01 18:07:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំភ្លេច! ចូលរួមកម្សាន្ត “សង្ក្រាន្តកោះពេជ្រ” ជួបជាមួយតារាល្បីៗ
ចន្លោះមិនឃើញ
ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កាន់តែខិតជិតមកដល់ហើយ។ ដើម្បីបង្កើតបរិយាកាសសប្បាយ រីករាយអបអរសាទរ សិរីសួស្តីមហាប្រសើរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ “សង្ក្រាន្តកោះពេជ្រ ជាមួយ ប៉ិបស៊ី” នឹងរៀបចំឡើងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣។
ព្រឹត្តិការណ៍ដ៏សប្បាយរីករាយនេះ មានកម្មវិធីកម្សាន្តជាច្រើន ដែលអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋ ចូលទស្សនាបានដោយសេរី ជាមួយការលេងល្បែងប្រជាប្រិយខ្មែរដ៏សំបូរបែប ថែមទាំងទទួលបានរង្វាន់ទៀតផង។ ក្រៅពីនោះបងប្អូនអាចថតរូបជាមួយនឹងភូមិអាហារ-ភេសជ្ជៈ ភូមិចំរុះពណ៌ ភូមិត្រជាត់ចិត្ត និងភូមិប្រជាប្រិយ ។
អ្វីដែលកាន់តែពិសេសនោះ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ ពីម៉ោង៧ ដល់ ១១យប់ គឺមានការប្រគុំតន្ត្រីដ៏អស្ចារ្យដែលមានវត្ដមានតារាល្បីៗដូចជា៖ លោក នីកូ កញ្ញា រ៉េត សូហ្សាណា, លោក លឹម តិចម៉េង, លោក ថុល សុពិទិ, លោក នាង ដាវីន រួមទាំងតារាល្បីៗជាច្រើននាក់ទៀត ដែលធានានឹងផ្តល់ជូនភាពសប្បាយរីករាយ ជូនដល់បងប្អូនប្រជាពលរដ្ឋជាក់ជាមិនខាន៕