Free Free! រដ្ឋត្រៀម​រថយន្តក្រុង ១០០គ្រឿង ដឹក​ពលរដ្ឋ​ទៅ​សៀមរាប​ និង​ ៥០គ្រឿង​ទៅ​បាត់ដំបង ៥០គ្រឿង​ទៅ​បន្ទាយមានជ័យ នៅ​ថ្ងៃចូលឆ្នាំ ៥ថ្ងៃ

  • 2023-04-02 20:35:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ប្រកាស​ឱ្យដឹងថា ​ខ្លួន​នឹង​រៀបចំ​រថយន្ត​ក្រុង​ចំនួន​ ៣៤៥គ្រឿង សម្រាប់​បម្រើ​សេវាដឹកជញ្ជូន​សាធារណៈ រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៧ ខែមេសា ឆ្នាំ​២០២៣ ក្នុងអំឡុង​ចូលឆ្នាំខ្មែរ​ខាងមុខនេះ ដោយមិន​បង់​ប្រាក់​ ដើម្បី​ជួយ​សម្រួល​ដល់​ការចំណាយ​ជូនបងប្អូន​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ​ទៅលេង​ស្រុកកំណើត ជួបជុំ​បងប្អូន​ក្រុមគ្រួសារ។ ក្នុង​នោះ៖

១. សម្រាប់​សេវា​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​នៅក្នុង​រាជធានីភ្នំពេញ៖ ប្រើប្រាស់​រថយន្តក្រុង​​ចំនួន ៧០គ្រឿង។

២. សម្រាប់​សេវាដឹកជញ្ជូន​ប្រជាពលរដ្ឋ ដែល​នឹង​ធ្វើដំណើរ​ពីរាជធានីភ្នំពេញ​ទៅតាម​បណ្តាខេត្ត និង​ពី​បណ្តា​ខេត្ត​ ត្រឡប់មករាជធានី​ភ្នំពេញវិញ៖ ប្រើប្រាស់​រថយន្ត​ក្រុង​ចំនួន ២៧៥គ្រឿង។ ក្នុងនោះ ភ្នំពេញ-បាត់​ដំបង-ភ្នំពេញ ៥០គ្រឿង, ភ្នំពេញ-បន្ទាយមានជ័យ-ភ្នំពេញ ៥០គ្រឿង និង​ ភ្នំពេញ-សៀមរាប-ភ្នំពេញ ១០០គ្រឿង។

សូមអាន​លម្អិត​ក្នុងសេចក្តីជូនដំណឹង​ខាងក្រោម៖

អត្ថបទ៖ សំភី