អាជ្ញាធរ​រាជធានីភ្នំពេញ ហាមឃាត់​លេងល្បែងស៊ីសង និង​​មិនឱ្យបាញ់ទឹក ជះទឹក និងប៉ាតម៉្សៅ ដល់​អ្នកដំណើរ​

  • 2023-04-04 22:00:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងអំឡុង​ចូលឆ្នាំខ្មែរ​ខាងមុខនេះ រដ្ឋបាល​រាជធានីភ្នំពេញ បានប្រកាស​ហាមឃាត់​មិនឱ្យមាន​ការលេងបាញ់ទឹក​ ជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម៉្សៅ ទះគក់​ដោយដៃ ឬវាយ​ដោយរំពាត់​ដល់អ្នក​ដំណើរ ដែល​អាចបង្កគ្រោះថ្នាក់។ នេះបើតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ​២០២៣។

រូបថត៖ AFP

ជាមួយគ្នានេះដែរ រដ្ឋបាល​រាជធានី​ ក៏បានហាមឃាត់​ដាច់ខាត​ការលេងល្បែងស៊ីសង អុជផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ ដើម្បី​រក្សា​នូវភាពថ្លៃថ្នូរ ព្រមទាំងត្រូវប្រុងប្រយ័ត្ន​ចំពោះ​ភ្លើងទៀន ធូប ភ្លើងចង្ក្រាន្ត ចរន្តអគ្គិសនីផងដែរ។

សូមអាន​សេចក្តី​ជូនដំណឹង​ខាងក្រោមនេះ៖

អត្ថបទ៖ សំភី