ទស្សនាវីដេអូពលរដ្ឋឆ្លងស្ពានខ្សែកាបឫស្សីកែវ ព្រឹកថ្ងៃដំបូងនេះ និងជិតចូលឆ្នាំខ្មែរផង លែងសូវបារម្ភរឿងស្ទះហើយ
- 2023-04-09 19:00:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទស្សនាវីដេអូពលរដ្ឋឆ្លងស្ពានខ្សែកាបឫស្សីកែវ ព្រឹកថ្ងៃដំបូងនេះ និងជិតចូលឆ្នាំខ្មែរផង លែងសូវបារម្ភរឿងស្ទះហើយ
ចន្លោះមិនឃើញ
ស្ពានខ្សែកាបឫស្សីកែវ ឆ្លងទន្លេសាប ត្រូវបានបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្នហើយនាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បច្ចុប្បន្នការសាងសង់ត្រូវបានសម្រេចស្ទើរតែទាំងស្រុង ហើយនៅសេសសល់ការងារមួយចំនួនតូច ដែលមិនប៉ះពាល់ដល់ការបើកចរាចរជាបណ្តោះអាសន្ននេះឡើយ។ ដូច្នេះ ការបើកឱ្យធ្វើដំណើរនេះ គឺជួយសម្រួលដល់លំហូរចរាចរ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដែលខិតជិតមកដល់នេះ ក៏ដូចជាជួយដោះស្រាយការកកស្ទះចរាចរនៅតំបន់ពាក់ព័ន្ធនេះផងដែរ។
ជាមួយគ្នានេះដែរ ស្ពានដែកបេឡេ នៅស្ថិតនៅក្បែរស្ពានខ្សែកាបនេះ គឺត្រូវបានបិទចរាចរហើយ៕
សូមទស្សនាវីដេអូបង្ហាញពីការធ្វើដំណើររបស់ប្រជាពលរដ្ឋលើស្ពានខ្សែកាបឫស្សីកែវ នៅព្រឹកថ្ងៃដំបូងនេះ ថតបង្ហោះដោយផេកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ៖