សូមប្រុងប្រយ័ត្ន​នឹង​ភ្លៀង​ដែលលាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់កន្រ្តាក់ ក្នុងសប្តាហ៍នេះ

  • 2023-04-17 21:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​​នឹង​បន្ត​ទទួល​ឥទ្ធិពល​ពីជ្រលង​សម្ពាធទាប​ក្នុងកម្រិត​ពីខ្សោយ​ទៅមធ្យម គួបផ្សំ​ នឹងខ្យល់​ប្រែប្រួល។ នេះបើតាម​សេចក្តីជូនដំណឹង​ស្តីពី ស្ថានភាព​ធាតុអាកាស​ ចាប់ពីថ្ងៃទី១៩ ដល់ ២៥ ខែមេសា ឆ្នាំ​២០២៣។

ស្ថានភាព​បែបនេះ នឹង​ធ្វើឱ្យ​តំបន់​ទំនាបកណ្តាល ខ្ពង់រាប និងមាត់សមុទ្រ អាចមានភ្លៀងធ្លាក់​ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ ចំណែកសីតុណ្ហភាពអតិបរមា នឹងមានពី ៣៧-៣៩ អង្សារសេ (ទំនាបកណ្តាល), ៣៦-៣៨អង្សារសេ (ខ្ពង់រាប) និង​ពី ៣៣-៣៥ អង្សារសេ (មាត់សមុទ្រ)៕

អត្ថបទ៖ សំភី