មើលៗ! ក្រោយចូលឆ្នាំរួច នៅមាន​ភ្ញៀវទេសចរ​ដើរលេងកម្សាន្ត​ប៉ុន្មាននាក់ទៀត

  • 2023-04-25 20:35:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ទេសចរណ៍ បាន​ឱ្យដឹងថា មួយសប្ដាហ៍ក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ពោលគឺចាប់ពីថ្ងៃទី១៧-២៣ ខែមេសា ឆ្នាំ២០២៣ មានភ្ញៀវទេសចរចំនួន៧៨៩ ៤៧៣នាក់ នៅបន្តដើរទស្សនាកម្សាន្តទូទាំងប្រទេស ក្នុងនោះភ្ញៀវជាតិមាន ៧៥៣ ៧០៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមាន៣៥ ៧៦៥នាក់។

ចំនួនភ្ញៀវច្រើននេះ គឺដោយសារភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៅបន្តដើរលេងនៅតាមគោលដៅទេសចរណ៍នានា ក៏ដូចជាបន្តលេងកម្សាន្តកម្មវិធីផ្សេងៗបន្ទាប់ពីបញ្ចប់កម្មវិធីចូលឆ្នាំ។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

  • រាជធានីភ្នំពេញ ១២១ ៧៣៦នាក់

  • ខេត្តស្វាយរៀង ៩៣ ៥៦០នាក់

  • ខេត្តបន្ទាយមានជ័យ ៨៨ ៦៩៩នាក់

  • ខេត្តបាត់ដំបង ៨១ ៤៥៣នាក់

  • ខេត្តកំពត ៦៥ ៩១៥នាក់

  • ខេត្តព្រះសីហនុ ៥៨ ៨៨៩នាក់

  • ខេត្តសៀមរាប ៥០ ៤២៨នាក់។

ក្នុងរយៈពេលសប្តាហ៍កន្លងមក ជាចំនួនច្រើនមួយធៀបនឹងសប្តាហ៍ធម្មតាដែលភ្ញៀវទេសចរមានចំនួនជាមធ្យមចន្លោះពី២៥-៣០ម៉ឺននាក់ក្នុងមួយសប្តាហ៍ ខណៈដែលរយៈពេលចូលឆ្នាំ៣ថ្ងៃ កម្ពុជាទទួលបានភ្ញៀវសរុបប្រមាណជាង១៣លាននាក់។

អ្វីដែលជាការកត់សម្គាល់សំខាន់នោះ គឺជាការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិដែលមានចំនួនភ្ញៀវទេសចរ និងប្រជាពលរដ្ឋដើរកម្សាន្តច្រើនបំផុត ពិសេសបន្ទាប់ពីការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩បានយ៉ាងល្អ ស្របជាមួយការរៀបចំកម្មវិធីកម្សាន្តសប្បាយជាច្រើននៅគ្រប់បណ្តារាជធានី-ខេត្ត ពិសេសព្រឹត្តិការណ៍អង្គរសង្រ្កាន្ត៕

ប្រភព៖ ក្រសួងទេសចរណ៍