ផ្លូវក្រវាត់ក្រុងទី៣ ថតពីលើអាកាសស្អាតណាស់ ហើយនឹងសង់រួចរាល់នៅខែក្រោយនេះហើយ
- 2023-04-27 19:15:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវក្រវាត់ក្រុងទី៣ ថតពីលើអាកាសស្អាតណាស់ ហើយនឹងសង់រួចរាល់នៅខែក្រោយនេះហើយ
ចន្លោះមិនឃើញ
អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ បានបង្ហោះរូបភាពដែលបង្ហាញពីផ្លូវក្រវាត់ក្រុងទី៣ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងខែឧសភាខាងមុខនេះ។
សូមជម្រាបថា ផ្លូវក្រវាត់ក្រុងមួយខ្សែនេះ មានប្រវែងជិត ៥៣គីឡូម៉ែត្រ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាត់ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២១ ស្ពានឆ្លងកាត់ទន្លេបាសាក់ ទៅកោះអន្លង់ចិន មកបញ្ចប់ត្រឹមផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២៤+៨៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ផ្លូវមេ)។
យ៉ាងណាមិញ ការសាងសង់ផ្លូវក្រវាត់ក្រុងទី៣ បច្ចុប្បន្ននេះ នៅមិនទាន់ពេញលេញជាលក្ខណៈផ្លូវក្រវាត់ក្រុងនៅឡើយ ព្រោះនៅសល់មួយផ្នែកទៀត គឺប៉ែកខាងកើត ដែលមានប្រវែងប្រមាណ ៣៤គីឡូម៉ែត្រ។ ផ្លូវនេះត្រូវសាងសង់ជាផ្លូវ៤គន្លង (ពីរគន្លងទៅ ពីរគន្លងមក) ចេញពីមហាវិថីឈ្នះឈ្នះ (ចំណុចប្រសព្វផ្លូវជាតិលេខ៦) រហូតដល់ចំណុចប្រសព្វផ្លូវលេខ៧០បេ ឆ្លងកាត់កោះចំនួន២ គឺកោះដាច់ និងកោះតាង ដោយត្រូវសាងសង់ស្ពានឆ្លងទន្លេមេគង្គចំនួន៣ ក្នុងនោះស្ពានទី១ (ផ្លូវជាតិលេខ៦-កោះដាច់) មានប្រវែង ១៣១១ម៉ែត្រ ស្ពានទី២ (កោះដាច់-កោះតាង) មានប្រវែង ៥៧៩ម៉ែត្រ និងស្ពានទី៣ (កោះតាង-ផ្លូវ៧០បេ) មានប្រវែង ១០៤៤ម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ២៤០លានដុល្លារអាមេរិក។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន៕