សត្វស្លាបមួយប្រភេទនៅកម្ពុជា អាចហោះហើរបានដល់ចម្ងាយ ១ម៉ឺន ៦ពាន់គីឡូម៉ែត្រ ចំនួន២លើកក្នុង១ឆ្នាំ
- 2023-05-11 01:30:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សត្វស្លាបមួយប្រភេទនៅកម្ពុជា អាចហោះហើរបានដល់ចម្ងាយ ១ម៉ឺន ៦ពាន់គីឡូម៉ែត្រ ចំនួន២លើកក្នុង១ឆ្នាំ
ចន្លោះមិនឃើញ
សត្វស្លាបទេសន្តរប្រវេសន៍ មានលក្ខណៈរូបសាស្រ្ត និងសរីសាស្រ្តល្អបំផុត ដែលអាចហើរបានលឿន និងរយៈចម្ងាយឆ្ងាយ ដូចជាពពួកទីលីតដែល ជាប្រភេទ អាចធ្វើបម្លាស់ទីក្នុង រយៈចម្ងាយឆ្ងាយជាងគេបំផុត ហើយអាចធ្វើដំណើររហូតដល់១៦ ០០០គីឡូម៉ែត្រ ចំនួនពីរលើកក្នុង មួយឆ្នាំ។ នេះបើតាមការថ្លែងរបស់ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិកាក្រសួងបរិស្ថាន ក្នុងទិវាសត្វស្លាបទេសន្តរប្រវេសន៍ ពិភពលោកឆ្នាំ ២០២៣ក្រោមប្រធានបទ «ទឹកជួយទ្រទ្រង់ដល់និរន្តរភាពជីវិតសត្វស្លាប» កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។
ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍ថា សត្វស្លាបនេះបន្តពូជនៅស៊ីបេរី ហើយធ្វើបម្លាស់ទីទៅកាន់ឆ្នេរសមុទ្រខាងលិចនៃទ្វីបអាហ្រ្វិច នៅពេលដែលមានលក្ខខ័ណ្ឌមិនសមប្រកបសម្រាប់ការរស់នៅរបស់វា។ ប្រភេទសត្វស្លាបទេសន្តរប្រវេសន៍នេះរស់នៅពឹងផ្អែកលើធនធានតំបន់ ដីសើម នេះក៏ កំពុងប្រឈមនឹងកត្តាគំរាមកំហែងខាងលើនេះដែរ។ ការកើនឡើងនូវតម្រូវការទឹករបស់មនុស្ស ក៏ដូចជា ការ បំពុលទឹក និងបម្រែបម្រួលអាកាសធាតុដែលធ្វើឱ្យមានកង្វះទឹក កំពុងជះឥទ្ធិពលផ្ទាល់ទៅលើលទ្ធភាព ទទួល បានទឹកស្អាត និងស្ថានភាព អភិរក្សសត្វស្លាបទេសន្តរប្រវេសន៍ជាច្រើន។
ឯកឧត្តម រដ្ឋលេខាធិការ បន្តទៀតថា នៅទឹកដីខេត្តត្បូងឃ្មុំយើងនេះ ក៏មានតំបន់ដីសើមសំខាន់ៗមួយចំនួន ត្រូវ បានកំណត់ជាតំបន់ការពារធម្មជាតិ ជាពិសេសស្ថិតក្នុងស្រុកក្រូចឆ្មារយើងនេះគឺ តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងការដេរ និង បាន កំពុងដំណើការ ដាក់តំបន់មួយចំនួនទៀតជាតំបន់ការពារធម្មជាតិ ដូចជាតំបន់ព្រៃឫស្សី និងព្រៃ លិច ទឹក មាត់ឃ្មង់ និងតំបន់ដីសើមបឹង កាពិតជាដើម ។ ជាមួយផ្ទៃដីចំនួន ១.៦៤៣ ហិកតា តំបន់ប្រើប្រាស់ ច្រើន យ៉ាង បឹងការដេរនេះ បានទ្រទ្រង់ ដល់ សត្វ ស្លាប ជាច្រើនប្រភេទ និងជាកន្លែងរកចំណីយ៉ាងសំខាន់របស់ សត្វស្លាប ទេសន្តរ ប្រវេសន៍ មិនត្រឹមតែប៉ុណ្ណោះតំបន់បឹងកាដេរ ជាតំបន់ដីសើមដ៏មានសារៈ សំខាន់ សម្រាប់ ការប្រើ ប្រាស់ និងស្រោចស្រពដំណាំកសិកម្ម ការទាញយកនូវធនធានជលផល ផលនិងអនុផលព្រៃលិចទឹក របស់ប្រជាជនរស់នៅជុំវិញតំបន់ ដែលមានតម្លៃខ្ពស់ផ្នែកសេដ្ឋកិច្ចសង្គម និងសម្បូរទៅដោយធនធាន ជីវៈចម្រុះ ជាច្រើនប្រភេទ ដែលតំបន់នេះ មានតួនាទីយ៉ាងសំខាន់ចូលរួមចំណែក ក្នុងការអភិរក្សជីវៈចម្រុះ និង លើក កម្ពស់ដល់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន និងការអភិវឌ្ឍ តំបន់នេះទាំងមូល និងព្រមទាំងលើកនូវកិត្យានុភាពរបស់ខេត្តត្បូងឃ្មុំ មួយកម្រិតបន្ថែមទៀត។
គួរបញ្ជាក់ថា ការប្រារព្ឋពិធីនេះដោយផ្តោតលើអត្ថន័យសំខាន់ ក្នុងគោលបំណង លើកកម្ពស់ការ យល់ដឹងអំពីសារៈសំខាន់ របស់តំបន់ដីសើម ជាពិសេសទឹក ចំពោះ សត្វស្លាបទេសន្តរប្រវេសន៍ ហើយបង្កើនការយល់ដឹងសម្រាប់ការ គ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍ និងបណ្តុះគំនិតស្មារតីដល់ សាធារណជន ជាពិសេសសិក្សានុសិស្ស និងសហគមន៍មូលដ្ឋានឱ្យស្រលាញ់ ថែរក្សា និងចូលរួមការពារទីជម្រក និងកន្លែង រកចំណីរបស់សត្វស្លាប ទេសន្តរប្រវេសន៍៕
ប្រភព៖ ក្រសួងបរិស្ថាន