ធាតុអាកាស! ភ្លៀងក៏ភ្លៀង ក្តៅក៏ក្តៅ
- 2023-05-15 18:51:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធាតុអាកាស! ភ្លៀងក៏ភ្លៀង ក្តៅក៏ក្តៅ
ចន្លោះមិនឃើញ
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីធាតុអាកាស ពីថ្ងៃទី១៧ ដល់ ២៣ ខែឧសភា ឆ្នាំ២០២៣ ឱ្យដឹងថា កម្ពុជានឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីខ្សោយទៅមធ្យម។
លក្ខណៈបែបនេះ នឹងធ្វើឱ្យតំបន់ទំនាបកណ្តាល តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ ចំណែកសីតុណ្ហភាពអតិបរមាវិញ គឺមានពី ៣៦-៣៨ អង្សារសេ (តំបន់ទំនាបកណ្តាល), ៣៥-៣៧អង្សារសេ (តំបន់ខ្ពង់រាប) និងពី ៣៣-៣៥អង្សារសេ (តំបន់មាត់សមុទ្រ)៕