មកដឹងពីស្ថានភាព​ធាតុអាកាសនៅកម្ពុជា ពីថ្ងៃទី២៤ ដល់ ៣០ឧសភា

  • 2023-05-22 19:15:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងធនធានទឹក និងឧតុនិយម បាន​ជូនដំណឹងថា កម្ពុជា​នឹង​ទទួល​​ឥទ្ធិពល​ពីតំបន់​នៃជ្រលងសម្ពាធទាប​ពីភាគខាងលើ​ថៃ ឡាវ និង​វៀតណាម ជាមួយនឹង​ខ្យល់​មូសុង​និរតីមធ្យម។

លក្ខណៈ​បែបនេះ នឹង​ធ្វើឱ្យតំបន់ទំនាបកណ្តាល និងខ្ពង់រាប អាចមាន​ភ្លៀង​ក្នុងកម្រិត​ពីតិចទៅបង្គួរ លាយឡំ​ដោយផ្គររន្ទះ និងខ្យល់កន្រ្តាក់។ ចំណែក​តំបន់មាត់សមុទ្រ ក៏នឹងមានខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់ៗ​ផងដែរ។

ចំពោះសីតុណ្ហភាពអតិបរមា គឺមាន៣៤-៣៦អង្សារសេ (តំបន់ទំនាបកណ្តាល), ពី ៣៣-៣៥អង្សារសេ (តំបន់​ខ្ពង់រាប) និង​ពី ៣២-៣៤អង្សារសេ (តំបន់មាត់សមុទ្រ)៕

អត្ថបទ៖ សំភី