ឆ្នាំ២០២៣នេះ តើ​កម្ពស់​ទឹកជំនន់​ទន្លេមេគង្គ ស្ថិតក្នុងកម្រិតណា?

  • 2023-05-28 19:18:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមការព្យាករ​ទឹកជំនន់​ទន្លេមេគង្គ​លើកទី១ របស់​ក្រសួង​សាធារណការ និងដឹកជញ្ជូន បាន​បង្ហាញ​ថា នៅ​ស្ថានីយ​ជលសាស្រ្ត​បាសាក់-ចតុមុខ សម្រាប់​ឆ្នាំ​២០២៣នេះ ទឹក​អាចនឹង​មានកម្ពស់​ត្រឹមតែ​ ៨,៣៥ម៉ែត្រ ដែល​ចាត់ទុក​ជាប្រភេទ​ជំនន់តូច។

ក្រសួង​បាន​ឱ្យដឹងថា ស្ថានភាព​ទឹកទន្លេមេគង្គ​សម្រាប់​ដើមឆ្នាំ​២០២៣នេះ នៅទន្លេមេគង្គ​ផ្នែក​ខាងលើ​ខេត្ត​កំពង់ចាម ទឹកមានកម្រិត​ខ្ពស់​ជាងមធ្យម​ច្រើនឆ្នាំ នៅទន្លេមេគង្គ​ផ្នែកខាងក្រោម ទឹកមានកម្រិត​កម្ពស់​ប្រហាក់ប្រហែល​នឹង​ម​ធ្យម​ច្រើនឆ្នាំ។ រីឯ​នៅទន្លេបាសាក់ និងបឹងទន្លេសាប ទឹកមានកម្រិត​កម្ពស់ទាបជាង​មធ្យម​ច្រើនឆ្នាំបន្តិចបន្តួច៕

អត្ថបទ៖ សំភី