ធាតុអាកាសនៅកម្ពុជា នឹងចុះត្រជាក់ដល់ ២៣អង្សារ ហើយក៏នឹងមានភ្លៀងធ្លាក់លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
- 2023-06-05 19:17:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធាតុអាកាសនៅកម្ពុជា នឹងចុះត្រជាក់ដល់ ២៣អង្សារ ហើយក៏នឹងមានភ្លៀងធ្លាក់លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
ចន្លោះមិនឃើញ
ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា កម្ពុជានឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយលើប្រទេសថៃ ឡាវ និងវៀតណាម គួបផ្សំនឹងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ។
លក្ខណៈបែបនេះ នឹងធ្វើឱ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សារសេ, តំបន់ខ្ពង់រាប ពី ២៤-២៦អង្សារសេ និងតំបន់មាត់សមុទ្រពី ២៥-២៧អង្សារសេ។
ជាមួយគ្នានេះ កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ៕