៤ឈុតលេចធ្លោពី Phnom Penh Designers Week

  • 2023-06-09 18:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍បង្ហាញម៉ូតសម្លៀកបំពាក់ដ៏អស្ចារ្យមួយត្រូវបានរៀបចំឡើង ក្នុងកម្មវិធី Phnom Penh Designers Week កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣​ សម្រាប់ Womenswear និងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ សម្រាប់ Menswear កន្លងទៅ នៅឯ Rosewood Phnom Penh ក្នុងបន្ទប់ Salon 2 នាជាន់ទី៣៦។

កម្មវិធីដ៏ពិសេសនេះត្រូវបានរៀបចំឡើងដើម្បីឲ្យអ្នករចនាម៉ូដជាតិ និងអន្តរជាតិបង្ហាញ collection សម្លៀកបំពាក់ថ្មីៗប្លែកៗរបស់ខ្លួន។​

អ្នកច្នៃម៉ូត១២រូប បានបង្ហាញឈុត Menswear និង Womenswear ដ៏ប្លែកស៊ីវិល័យជាច្រើនឈុត ច្នៃឡើងយ៉ាងផ្ចិតផ្ចង់ ប្លែកភ្នែក ហើយឈុតទាំងនោះត្រូវបានបង្ហាញនៅលើឆាក ដោយតារាម៉ូឌែលស្រីស្រស់ប្រុសស្អាតជាច្រើនរូប ដែលក្នុងនោះមានឈុត៤ ដែលលេចធ្លោ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន នោះគឺ collection inspired by Magnan។

ឈុតសម្លៀកបំពាក់ទាំង៤ឈុតនេះច្នៃឡើងដោយអ្នកច្នៃម៉ូដ Don Protasio, ដែលបានរៀបរៀងដោយ Phnom Penh Designers Week សម្រាប់ជូន Magnum ដែលជាប្រេនការ៉េមដ៏ល្បីមួយ ដែលបានបំផុសគំនិតរបស់ខ្លួនជាមួយឈុតយ៉ាងស្រស់ស្អាត ពោរពេញទៅដោយការច្នៃប្រឌិតខ្ពស់ និងបានយកមកបង្ហាញនៅលើឆាកបង្ហាញម៉ូតរបស់ Phnom Penh Designers week និងត្រូវបានគ្រងដោយតារាម៉ូឌែលប្រុសស្រីចំនួន៤រូបផងដែរ ។

គួររំលឹកផងដែរថា ការ៉េម Magnum គឺជាប្រេនការ៉េមដ៏ល្បីមួយនេះតែងតែគាំទ្រលើវិស័យ Fashion Show និងតែងតែគាំទ្រទៅលើកម្មវិធី Phnom Penh Designers week ក្នុងការជួយលើកស្ទួយវិស័យម៉ូត នាពេលកន្លងមក។