កម្ពុជាទទួលរងឥទ្ធិពលជ្រលងសម្ពាធទាបមកពីមីយ៉ាន់ម៉ា ឡាវ និងវៀតណាម
- 2023-06-12 19:10:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជាទទួលរងឥទ្ធិពលជ្រលងសម្ពាធទាបមកពីមីយ៉ាន់ម៉ា ឡាវ និងវៀតណាម
ចន្លោះមិនឃើញ
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឱ្យដឹងថា កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប (ITCZ) ដែលអូសបន្លាយលើភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ឡាវ និងវៀតណាម គួបផ្សំនឹងខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ។
លក្ខណៈបែបនេះនឹងធ្វើឱ្យតំបន់ទំនាបកណ្តាល ខ្ពង់រាប និងមាត់សមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ជាមួយគ្នានេះ សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សារសេ (តំបន់ទំនាបកណ្តាល), ២៤-២៦អង្សារសេ (តំបន់ខ្ពង់រាប) និងពី ២៥-២៧អង្សារសេ (តំបន់មាត់សមុទ្រ)៕