អស់​ស្ទះ! ហ្គេម Jailbreak មាន​​អ្នក​​ដោនឡូត​​ច្រើន​​យ៉ាង​​នេះ

  • 2017-03-08 23:51:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ដែល​ធ្លាប់​បាន​លេង​និង​កំពុង​លេង​ហ្គេម​បែប​វាយ​តប់ Jailbreak the game ប្រហែល​ជា​មិន​បាន​ចាប់​អារម្មណ៍​ទេ​ថា ហ្គេម​ដ៏​ល្បី​មួយ​នេះ​​មាន​អ្នក​ដោនឡូតលេង​ដល់ទៅ ៧ ៨៣០០ ដោនឡូត​ឯណោះ។

លោក ឈួម រតនា(រាប់ពីឆ្វេងទី២) និង​សមាជិក​ក្រុម Direxplay

លោក ឈួម រតនា ជា​អ្នក​ឌីហ្សាញ​​និង​ជា​សមាជិក​ម្នាក់​ក្នុង​ក្រុម DirexPlay បាន​ឲ្យ​ក្រុម​ការងារ Sabay ដឹង​ថា យោង​​​តាម​​​ទិន្នន័យ​​ដែល​​​លោក​​​ទទួល​​​បាន​​ពី Facebook Analysis ហ្គេម Jailbreak មាន​​អ្នក​ចូល​ទៅ​ដោនឡូត​លេង​ជាង ៧ ៨៣០០ ដោនឡូត​(សរុប​ទាំង Android និង iOS) ដោយ​ឡែក​បើ​គិត​ជា​ភាគរយគឺ​ Android មាន​ចំនួន​អ្នក​ដោនឡូត​ជាង ៤៩ ភាគរយ និង iOS ៥១ ភាគរយ​គិត​​តាំង​ពី​​ថ្ងៃ សម្ពោធ​ជា​ផ្លូវការ​ថ្ងៃ​ទី ៣០ ខែ​មករា រហូត​ដល់​ថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០១៧ ដែល​ជា​ចំនួន​ដ៏​ច្រើន​លើស​លប់​ បើធៀប​នឹង​ហ្គេម​មុនៗ​ដែល​ក្រុម​ធ្លាប់​ផលិត​ឡើង។

លោក​និង​ក្រុម​ការងារ DirexPlay ក៏​បាន​ធ្វើការ​ថ្លែង​អំណរគុណ​ផង​ដែរ​ចំពោះ​អ្នក​ទាំង​អស់​គ្នា​ដែល​តែង​តែ​គាំ​ទ្រ​និង​ផ្ដល់​ជា​មតិយោបល់​ដល់​ស្នាដៃ​បង្កើត​ហ្គេម​ថ្មីរបស់​ក្រុម​លោក ជាង​នេះ​ទៀត​ក្រុម​ DirexPlay នឹង​ព្យាយាម​​បន្ត​បង្កើត​​ហ្គេម​ថ្មីៗបន្ថែម​ទៀត​ដែល​អាច​នឹង​បង្ហាញ​ខ្លួន​ក្នុង​ពេល​ឆាប់ៗ​នេះ។

កំណត់ត្រាហ្គេម Jailbreak ដែល​ធ្លាប់​ធ្វើបាន​កន្លង​មក

ចំពោះហ្គេម Jailbreak The game ជា​ហ្គេម​ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា ដែល​ធ្លាប់​បំបែក​កំណត់​ត្រា​អ្នក​ដោនឡូត​ច្រើន​ជាង​គេ​ រហូត​ដល់​ជាង(២០,០០០ ដង) ក្នុង App Store ជាប់ចំណាត់ថ្នាក់លេខ ១ លើគ្រប់ប្រភេទហ្គេម​ និង​ជាប់​ចំណាត់​ថ្នាក់​លេខ​ ៣ នៅ​លើ Google Play Store លើ​ប្រភេទ​ហ្គេម Action ត្រឹម​​តែ​​រយៈពេល​​តែ ៤៨ ម៉ោង​​ប៉ុណ្ណោះ​​ក្រោយ​​ពី​ប្រកាស​ដាក់​ឲ្យ​ដោនឡូត​​លេង​ជា​ផ្លូវការ​កាល​ពី​ខែ​មករា​កន្លង​ទៅ៕

ចុច​ទាញ​យក​ហ្គេម​នៅ​ទី​នេះ Android | iOS

អត្ថបទ៖ រក្សា