ឈិត សុជាតា សារភាពសម្រាលបានកូនភ្លោះនៅប្រទេសថៃ
- 2017-03-17 23:27:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈិត សុជាតា សារភាពសម្រាលបានកូនភ្លោះនៅប្រទេសថៃ
ចន្លោះមិនឃើញ
ប៉ុន្មានថ្ងៃមកនេះ មានព័ត៌មានពី ឈិត សុជាតា សម្រាលបុត្រភ្លោះត្រូវបានចុះផ្សាយ តែមិនមានការបញ្ជាក់ពីសាមីខ្លួន តែពេលនេះនាងបានបញ្ជាក់ច្បាស់ហើយថា នាងពិតជាសម្រាលពិតមែន។
នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន បានបើកបង្ហាញពីបញ្ហានេះ ក្រោយមានមិត្តភក្ដិជាច្រើនព្យាយាមផ្ញើសារទៅសាកសួរនាង។ "មានអ្នកឆាតមកសួរខ្ញុំក្នុង inbox ជាច្រើនថា តើជាការពិតទេដែលខ្ញុំសំរាលកូនត្រឹម៦ខែ ហើយក្មេងធំថ្លោសដូចរូបភាព។ សូមអគុណសំរាប់ការសួរ ហើយសូមឆ្លើយសរុបនៅទីនេះ : នាងខ្ញុំបានសម្រាលកូនត្រឹម៦ខែប៉ុណ្ណោះ នៅមន្ទីរពេទ្យឯកជន១ នៃទីក្រុងបាងកក ដោយបែកទឹកភ្លោះ"។
ដោយកើតអត់គ្រប់ខែ កូនភ្លោះ ឈិត សុជាតា ត្រូវឆ្លងកាត់ការវះកាត់ដោយកូនច្បងមានឈ្មោះ " boy” មានទម្ងន់ ៨ខាំជាង ចំណែកកូនប្អូនឈ្មោះ "Apple” ទម្ងន់បាន៧ខាំជាងប៉ុណ្ណោះ។ កូនភ្លោះរបស់ ឈិត សុជាតា ត្រូវបានចិញ្ចឹមនៅក្នុងទូរយ:ពេលជាង៣ខែ មកហើយបន្ទាប់ពីសម្រាល។
ការបើកបង្ហាញពីការសម្រាលបុត្ររបស់ ឈិត សុជាតា បានធ្វើឲ្យប្រិយមិត្តជាច្រើនចូលរួមអបអរសាទរ និងជូនពររៀងខ្លួន។ ប៉ុន្តែក្នុងនោះ មានការងឿងឆ្ងល់ដែរ ដោយបានចោទជាសំណួរថា ឈិត សុជាតា មិនមែនមានស្វាមីដែលរៀបការត្រឹមត្រូវផង ហេតុអីមានកូន ហើយអ្នកណាជាឪពុកក្មេងភ្លោះនេះ។
ពាក់ព័ន្ធបញ្ហានេះ សុជាតា បានប្រាប់ឲ្យដឹងថា អ្នកនាងមានស្វាមីគ្រាន់តែមិនទាន់បើកបង្ហាញ។ តារាស្រីរូបនេះ បញ្ជាក់ថា ស្វាមីអ្នកនាងជាពាណិជ្ជករ និងក៏ជាមន្ត្រីរាជការមួយរូបដែរ។ តែយ៉ាងណា អ្នកនាងសុំសិទ្ធិមិនអធិប្បាយច្រើនជុំវិញបញ្ហានេះ៕