ក្រុមរចនាពុម្ពអក្សរខ្មែរជួយយើងច្រើនណាស់ ដល់ពេលជួយពួកគាត់វិញហើយ
- 2017-03-24 18:48:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមរចនាពុម្ពអក្សរខ្មែរជួយយើងច្រើនណាស់ ដល់ពេលជួយពួកគាត់វិញហើយ
ចន្លោះមិនឃើញ
" បើបងប្អូនចង់បរិច្ចាគ ឬគាំទ្រលើកចិត្តក្រុមអ្នករចនាពុម្ពអក្សរខ្មែរ អាចធ្វើការទាក់ទងទៅកាន់អ្នករចនាពុម្ពដោយផ្ទាល់តែម្ដង"។ លោក ឆូយ ប៊ុនសុខហេង បញ្ជាក់។
លោកបានអំពាវនាវការបរិច្ចាកថវិកា ក្នុងពេលដែលក្រុមអ្នករចនាពុម្ពអក្សរខ្មែរ បានផ្តល់បទសម្ភាសន៍ដល់ក្រុមការងារកម្មវិធី ៣០ដេលីពីការងាររចនាពុម្ពអក្សរខ្មែរ ក៏ដូចជាបញ្ហាដែលកំពុងប្រឈមនានា។
ក្នងនាមជាសមាជិកដ៏សកម្មម្នាក់ លោកបានលើពីបញ្ហាកង្វះខាតហិរញ្ញវត្ថុ ដែលនាំឲ្យប៉ះពាល់ដល់ដំណើរការការងារនិងអាចឈានទៅដល់ការបោះបង់ការរចនាពុម្ពអក្សរខ្មែរចោល។ លោកស្នើដល់បងប្អូនចូលរួមបរិច្ចាកថវិកាដើម្បីឲ្យពួកគាត់អាចលទ្ធភាពបន្តការងាររចនាពុម្ពអក្សរខ្មែរ ដើម្បីបម្រើប្រយោជន៍សង្គមនិងប្រទេសជាតិ។
លោក នៅ សំណាង ដែលជាប្រធានក្រុមអ្នករចនាពុម្ពអក្សរខ្មែរ ក៏បានលើកឡើងក្នុងកិច្ចសម្ភាសន៍ដែរថា ធ្លាប់មានគេប្រាប់ថា បើគេដោនឡូតយកទៅប្រើ ហើយអត់បានលុយអឺចឹង ឈប់ឲ្យគេដោនឡូតទៅ ប៉ុន្តែក្រុមលោកបដិសេធថាមិនអាចធ្វើបានទេ ព្រោះបើធ្វើដូចនេះវាប៉ះពាល់ដល់អ្នកដែលចង់បានពុម្ពអក្សរខ្មែរ យកមកប្រើផ្ទាល់ខ្លួនដូចជា ធ្វើនិក្ខេបបទ ឬបោះពុម្ពសៀវភៅធម៍ដើម្បីធម្មទានជាដើម ដែលមិនមែនក្នុងន័យពាណិជ្ជកម្ម។
ក្រុមអ្នករចនាពុម្ពអក្សរខ្មែរ ធ្លាប់បានប្រកាសបោះបង់ការងាររចនាពុម្ពអក្សរនេះចោលតែម្ដង លែងចង់គិតធ្វើបន្តទៀត ដោយសារតែការងារជាអ្នករចនាពុម្ភអក្សរខ្មែរ មានតែអ្នកប្រើ តែគ្មានអ្នកលើកទឹកចិត្ត ហើយបណ្តាស្ថាប័នធំៗ នៅតែបន្តយកពុម្ពអក្សរទាំងថ្មីនិងចាស់ទៅប្រើ ដោយមិនគិតពីថ្លៃទឹកចិត្តនិងកម្លាំងពលកម្មរបស់ពួកគេទាល់តែសោះ។
ដើម្បីរួមចំណែកជួយសម្រួលដល់ការងាររបស់ក្រុមរចនាពុម្ពអក្សរខ្មែរ ប្រិយមិត្តទាំងអស់អាចចូលរួមបរិច្ចាក ចុចនៅទីនេះ នៅពេលទាញយកពុម្ពអក្សរប្រភេទ អាក្បាលធំ អាស្វាដែក ឬ iKompuchea ជាដើមជាការលើកទឹកចិត្តនិងផ្តល់តម្លៃលើការងាររបស់ពួកគាត់ ដែលបានប្រឹងប្រែងសម្រេចស្នាដៃដ៏មានប្រយោជន៍សម្រាប់ជាតិ។