ឡង់ដា៖ "​ប្រកួត​ដើម្បី​ឈ្នះ​ខ្លួន​ឯង មុន​​ទៅ​យក​ឈ្នះ​ដទៃ"

  • 2017-04-05 19:54:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"​​បើ​អ្នក​​ពុំ​បាន​ធ្វើ​វា​នៅ​ថ្ងៃ​នេះ អ្នក​​ក៏​​មិន​ដឹង​​​ថា តើអ្នកខ្វះអ្វីពិត ប្រាកដ​នោះទេ ​ហើយ​ក៏​មិន​ដឹង​ពី​សមត្ថភាព​ខ្លួន​ពិត​ប្រាកដ​នោះ​ដែរ ការ​ចូល​រួម​ការ​ប្រកួត​ប្រជែង​បែប​នេះ​ គឺ​មិនមែន​ដើម្បី​ឈ្នះ​ពាន​រង្វាន់​នោះ​ទេ តែ​គឺ​ដើម្បី​ឈ្នះ​ខ្លួន​ឯង​"។

"Challenge your entrepreneurial skill by joining Cambodia ICT Award 2017" ឬ "ពង្រឹង​សមត្ថភាព​​ជា​​សហគ្រិន​របស់​អ្នក​ចូល​រួម​​ជាមួយ​ Cambodia ICT Award ឆ្នាំ ២០១៧" ជា​សារ​លើក​ទឹកចិត្ត​ខ្លី​​របស់​​​នាយក​ប្រតិបត្តិ​វ័យ​ក្មេង​​កម្មវិធី​កក់​សំបុត្រឡានអនឡាញ BookMeBus ក្នុង​គោលបំណង​លើក​ទឹក​ចិត្ត​ឲ្យ​យុវវ័យ​ចាប់​អារម្មណ៍​លើ​វិស័យ​បច្ចេកវិទ្យា ព្រម​ទាំង​ដុះ​ខាត់​សមត្ថភាព​ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ដណ្ដើម​ពាន​រង្វាន់​ Cambodia ICT Award ឆ្នាំ ២០១៧

បេក្ខជន​ជយលាភី​លេខ​១

លោក ជា ឡង់ដា នាយក​ប្រតិបត្តិ​វ័យ​ក្មេង​​កម្មវិធី​​កក់​​សំបុត្រ​ឡាន​អនឡាញ BookMeBus និង​ជា​បេក្ខជន​ជយលាភី​លេខ​១ ក្នុង​កម្មវិធី​​ពាន​រង្វាន់​​វិស័យ​​បច្ចេកវិទ្យា​កម្ពុជា​ Cambodia ICT Award 2016 ក្នុង​​ប្រភេទ​វិញ្ញាសារ​​បង្កើត​ធុរកិច្ច​ថ្មី​ឲ្យ​ដឹង​ថា លោក​លើក​ទឹក​ចិត្ត​ឲ្យ​យុវជន​​ទាំង​អស់​គ្នា ចាប់​ផ្ដើម​ដាក់​ពាក្យ​ ផលិត​​វីដេអូ​ខ្លីៗ​​ផ្ញើរ​ចូលរួម​ប្រកួត​ពាន​រង្វាន់​ Cambodia ICT Award ឆ្នាំ ២០១៧ ព្រោះ​វា​ល្អ​មែន​ទែន​ ដើម្បី​ Challenge និង​អភិវឌ្ឍន៍​ខ្លួន​​បន្ថែម និយាយ​រួម ពង្រឹងសមត្ថភាពជាសហគ្រិន​។

ជា ឡង់ដា ជា​នាយក​ប្រតិបត្តិ​វ័យ​ក្មេង​​ BookMeBu

លោក​បាន​ចែក​រំលែក​បទពិសោធន៍​ ក្នុង​នាម​ជា​យុវជន​រៀម​ច្បង​ដែល​ធ្លាប់​ឆ្លង​កាត់​ការ​ប្រកួត​ប្រជែង​​កាល​ឆ្នាំ​មុន ដល់​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​ចង់​អភិវឌ្ឍន៍​ខ្លួន​ជា​សហគ្រិន​ក្នុង​វិស័យ​បច្ចេកវិទ្យា​​ថា៖ "ដំបូង​ខ្លួន​លោក​ផ្ទាល់​ ខ្លាច​ការ​ប្រកួត​ប្រជែង​បែប​នេះ ដោយ​គិត​ថា​ខ្លួន​គ្មាន​លទ្ធភាព​អាច​ឈ្នះ​អ្នក​ចូល​រួម​ដទៃ​ទៀត​ ដោយសារ​​ខ្លួនឯងខ្វះនេះ ខ្វះនោះនឹងមិនទាន់ត្រៀមខ្លួនរួចរាល់ ប៉ុន្តែ​ជាក់ស្តែង បើខ្ញុំ​មិន​សាក​ល្បងទេ នេះ​គ្រាន់តែជាលេសប៉ុណ្ណោះ៕

ចុច​អាន៖ អតីត​និស្សិត​ IT ក្លាយ​ជា​អ្នកជំនួញ​ជោគជ័យ​ទាំង​វ័យ​ក្មេង

ចុច​អាន៖ "ខ្ញុំ​ចង់​ឃើញ​យុវវ័យ​ខ្មែរ​ឈ្នះ​មេដាយ ICT Award ដើម្បី​មុខមាត់​ជាតិ​នៅ​ឆ្នាំក្រោយ"

អត្ថបទ៖ រក្សា