Hyeri ក្រុម Girl's Day សប្បាយចិត្តចង់គាំង ពេលឈ្នះឆ្នោតរង្វាន់ធំរាប់ម៉ឺនដុល្លារ
- 2017-04-06 20:39:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Hyeri ក្រុម Girl's Day សប្បាយចិត្តចង់គាំង ពេលឈ្នះឆ្នោតរង្វាន់ធំរាប់ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងស្ទើរមិនជឿ ដែលកើតឡើងចំពោះ តារាចម្រៀង K-pop ដ៏ល្បី Hyeri សមាជិកក្រុម Girl's Day ដោយសារមានសំណាងឈ្នះឆ្នោតរង្វាន់ធំ ជាទឹកប្រាក់រាប់លានវ៉ុនកាលពីពេលថ្មីៗនេះ។
នៅក្នុងកម្មវិធីទូរទស្សន៍ដែលមានឈ្មោះថា "The New Yang Nam Show” បានអញ្ជើញក្រុមចម្រៀងនារី Girl's Day មកចូលរួមជាភ្ញៀវកិត្តិយស។ ក្នុងកម្មវិធីនោះ ក្រុមការងារបានឲ្យឆ្នោតផ្សងសំណាង ទៅសមាជិកទាំងអស់ក្នុងក្រុមចម្រៀងនារីមានគ្នា៤នាក់មួយនេះ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់ ក្នុងចំណោមនោះមានតែ Hyeri ម្នាក់ប៉ុណ្ណោះ ដែលមានសំណាងឈ្នះរង្វាន់ធំពីកម្មវិធី រហូតទៅដល់ ២០លានវ៉ុន (១៧ ៦៧២ ដុល្លារអាមេរិក)។
តារាស្រីរូបនេះស្ទើរតែមិនជឿខ្លួនឯងថា មានសំណាងដល់ថ្នាក់នេះ ។ ដំបូង ខ្លួនគិតថាជារឿងលេងសើចទេ ប៉ុន្តែពិធីករបានប្រកាសថា វាជារឿងពិតប្រាកដ១០០ភាគរយ ធ្វើឲ្យនាងសប្បាយចិត្តជាខ្លាំង ស្ទើរនិយាយមិនចេញ៕